កូរ៉េខាងត្បូងចាប់ផ្តើមការធ្វើសមយុទ្ធយោធារយៈពេល២ថ្ងៃ នៅក្បែរប្រជុំកោះ​ដែល​មាន​វិវាទ​ជាមួយ​ជប៉ុន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កូរ៉េខាងត្បូងចាប់ផ្តើមការធ្វើសមយុទ្ធយោធារយៈពេល២ថ្ងៃ នៅក្បែរប្រជុំកោះ​ដែល​មាន​វិវាទ​ជាមួយ​ជប៉ុន

13/12/2018
(សេអ៊ូល)៖ យោធាកូរ៉េខាងត្បូង បាន​បើកការធ្វើសមយុទ្ធយោធាមួយនៅក្បែរ តំបន់កោះជម្លោះនៃទីប្រជុំកោះ Dokdo ឬហៅជាភាសាជប៉ុនថា​ Takeshima ដោយមានការចូលរួមពីនាវានិងយន្ដហោះចម្បាំងជាច្រើនគ្រឿង។ នេះបើតាមការ​ដកស្រង់ការផ្សាយចេញពីទីភ្នាក់ងារសារព័ត៌មានចិន ស៊ីនហួរ នៅយប់ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។

ថ្លែងប្រាប់អ្នកសារព័ត៌មាន យោធាកូរ៉េខាងត្បូង បានបញ្ជាក់ដែរថាការធ្វើសមយុទ្ធយោធាជាទម្លាប់នៅឯទីប្រជុំកោះ Dokdo ត្រូវធ្វើឡើងរួមគ្នារវាងកងទ័ពជើងទឹក កងទ័ពអាកាស និងកងឆ្មាំសមុទ្រ សម្រាប់​រយៈ​ពេល​២​ថ្ងៃ​ចាប់​ពី​ថ្ងៃ​ព្រហស្បតិ៍នេះតទៅ។
បន្ថែមពីលើ​នេះ នាវាពិឃាតមួយគ្រឿងមានទម្ងន់៣,២០០តោន និងនាវា៧គ្រឿងផ្សេងទៀត ព្រម​ទាំង​យន្ដ​ហោះ​ស៊ើប​ការណ៍ដែនសមុទ្រ P-3C និងយន្ដហោះប្រយុទ្ធ៤គ្រឿង ដោយក្នុងនោះរួមមានទាំងយន្ដហោះចម្បាំង F-15K ក៏បាន​ចូល​រួម​មានវត្តមានក្នុងសមយុទ្ធយោធានេះដែរ។

គួរបញ្ជាក់ថា៖ ការធ្វើសមយុទ្ធយោធារបស់កូរ៉េខាងត្បូងនៅឯទីប្រជុំកោះ Dokdo តែងតែធ្វើឱ្យជប៉ុនក្ដៅក្រហាយជាខ្លាំង ដ្បិតទីក្រុងតូក្យូចាត់ទុកថាទីប្រជុំកោះ ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រង់​របស់ ​កូរ៉េខាងត្បូងមួយនេះ​ជា​កម្ម​សិទ្ធិ​របស់​ខ្លួន៕