ទីបញ្ជាការទ័ពអវកាសអាមេរិក ​«ត្រូវផ្តល់សិទ្ធិទាំងស្រុងក្នុងការទិញផ្កាយរណប» ដើម្បី​បង្កើន​សមត្ថភាព​ពេលធ្វើសង្គ្រាម - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបញ្ជាការទ័ពអវកាសអាមេរិក ​«ត្រូវផ្តល់សិទ្ធិទាំងស្រុងក្នុងការទិញផ្កាយរណប» ដើម្បី​បង្កើន​សមត្ថភាព​ពេលធ្វើសង្គ្រាម

13/12/2018
(វ៉ាស៊ីនតោន)៖ ទីបំផុតទីបញ្ជាការ​ទ័ពអវកាស (AFSPC) ដែលជាចំណុះឲ្យកងទ័ពអាកាស​អាមេរិកនោះ ត្រូវបានផ្តល់សិទ្ធិឲ្យគ្រប់គ្រងទាំងស្រុងហើយ លើការបញ្ជាទិញផ្កាយរណប​​ពាណិជ្ជកម្ម ដើម្បីបញ្ចៀស​កង្វះខាតផ្នែកទំនាក់ទំនង​ នៅលើសមរភូមិប្រយុទ្ធ។ នេះបើតាម​លោក​ឧត្ដមសេនីយ ចាយ រ៉ៃម៉ុនដ៍ (Jay Raymond) ដកស្រង់​ដោយសារព័ត៌មាន Sputnik នៅរសៀលថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ថ្លែងនៅក្នុងសេចក្ដីប្រកាសព័ត៌មានចេញផ្សាយនៅថ្ងៃពុធ​សប្ដាហ៍នេះ លោក Raymond ដែលជា​មេបញ្ជាការ AFSPC បានបញ្ជាក់យ៉ាងដូច្នេះថា «អំណាចក្នុងការ​បញ្ជា​ទិញថ្មី​មួយនេះ​​នឹងធ្វើឱ្យយោធា និងវិស័យផ្កាយរណប​ទំនាក់ទំនង SATCOM ឯកជន​របស់​យើងកាន់តែមានប្រសើរឡើង ហើយមិនតែ​ប៉ុណ្ណោះ​វាក៏នឹងធានាផងដែរថា កងទ័ព​របស់​យើង​មានសមត្ថភាព​ធ្វើទំនាក់ទំនង ចាំបាច់នានា​នៅលើ​សមរភូមិ»។ លោក Raymond បន្ថែមថា ការទិញ​ផ្កាយរណប​គឺមានន័យថា AFSPC នឹងគ្រប់គ្រងលើ​ការទិញរាល់​ផ្កាយរណប​យោធា និងផ្កាយរណប​ឯកជន SATCOM ទាំងអស់​សម្រាប់ក្រសួង​ការពារជាតិ។
គួរបញ្ជាក់ថា៖ ទីបញ្ជាការអវកាសនៃកងទ័ពអាកាសអាមេរិក (AFSPC) ត្រូវបានគេរំពឹងថានឹងសម្រេចបានសមត្ថភាព​ប្រតិបត្តិការពេញលេញនៅ ខែតុលា ឆ្នាំ២០២០៕