គ្រោះ​ថ្នាក់រថភ្លើងនៅតួកគី​បណ្តាលឲ្យ​មនុស្ស០៤នាក់​ស្លាប់ និង​៤៣នាក់រង​របួស - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះ​ថ្នាក់រថភ្លើងនៅតួកគី​បណ្តាលឲ្យ​មនុស្ស០៤នាក់​ស្លាប់ និង​៤៣នាក់រង​របួស

13/12/2018
(អង់ការ៉ា)៖ រថភ្លើងល្បឿនលឿន​មួយខ្សែ បាន​ប៉ះទង្គិចជាមួយក្បាលរថភ្លើង​មួយគ្រឿង​ទៀត ហើយជ្រុល​ទៅបុកស្ពាន​អាកាស​ដើរឆ្លងកាត់ផ្លូវ ​នៅឯស្ថានីយរថភ្លើង​​ក្នុងទីក្រុងអង់ការ៉ា​ប្រទេសតួកគីនាថ្ងៃព្រហស្បតិ៍នេះ​ បណ្តាល​ឲ្យ​​មនុស្សយ៉ាងតិច ០៤នាក់ស្លាប់ និង ៤៣នាក់រងរបួស។ នេះបើតាម​ការដកស្រង់​ការផ្សាយចេញពី​សារព័ត៌មាន Channel News Asia នៅរសៀល​ថ្ងៃព្រហស្បតិ៍ ទី១៣ ខែធ្នូ ឆ្នាំ២០១៨។
ហេតុការណ៍ខាងលើ​បានកើតឡើង​ នាវេលាព្រឹកថ្ងៃព្រហស្បតិ៍​នេះ (ម៉ោងក្នុងតំបន់) ខណៈដែលរថភ្លើង​​ខាងលើ​កំពុង​តែធ្វើដំណើរ​ ពីទីក្រុង​អង់ការ៉ា​ទៅកាន់ខេត្ត កុនយ៉ា (Konya) ដោយឧប្បដិហេតុបានកើតមាន​ នៅត្រង់ស្ថានីយរថភ្លើង ម៉ាសានឌីស (Marsandiz) ដែលមាន​ចម្ងាយ ​០៨គីឡូម៉ែត្រពី​​ស្ថានីយធំនៅទីក្រុងអង់ការ៉ា។
គួរបញ្ជាក់ថា៖ បើតាមការ​បញ្ជាក់ពីអភិបាល​ក្រុងអង់ការ៉ា គ្រោះថ្នាក់គួរ​ឲ្យរន្ធត់នេះត្រូវបាន​បង្កឡើង ដោយសារ​តែ​រថ​ភ្លើង​ល្បឿនមួយខ្សែ​នោះបុក​ជាមួយក្បាល​រថភ្លើងមួយគ្រឿង​ទៀត ដែលកំពុងរត់ដើម្បីត្រួត​ពិនិត្យផ្លូវដែក។ វាមិនច្បាស់​នោះ​ទេថា ​រថភ្លើងនោះ​មានល្បឿនលឿន​កម្រិតណានៅពេល​កើតហេតុ ប៉ុន្តែគេគ្រាន់តែ​ដឹងថា ស្ថានីយ Marsandiz ពុំមែន​ជាគោលដៅ​​ដែលវាត្រូវឈប់​ឡើយ៕