ទិវាសិទ្ធិមនុស្សអន្តរជាតិ! សម្តេចតេជោ ហ៊ុន សែន៖ សិទ្ធិសេរីភាពពលរដ្ឋកម្ពុជា បានរំដោះមកវិញក្រោយថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «៧ មករា ១៩៧៩» - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទិវាសិទ្ធិមនុស្សអន្តរជាតិ! សម្តេចតេជោ ហ៊ុន សែន៖ សិទ្ធិសេរីភាពពលរដ្ឋកម្ពុជា បានរំដោះមកវិញក្រោយថ្ងៃផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត «៧ មករា ១៩៧៩»

10/12/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨នេះ បានចូលរួមអបអរសាទរខួបលើកទី៧០ នៃទិវាសិទ្ធិមនុស្សអន្តរជាតិ «១០ធ្នូ» (១០ ធ្នូ ១៩៤៨-១០ ធ្នូ ២០១៨)។

ជាមួយថ្ងៃអបអរសាទរសិទ្ធិរបស់មនុស្សនៅលើសកលលោកនេះ សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា សិទ្ធិគ្រប់បែបយ៉ាងរបស់ប្រជាពលរដ្ឋកម្ពុជា ត្រូវបានលុបបំបាត់ទាំងស្រុងនៅក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។

សម្តេចតេជោ បានបញ្ជាក់នៅ Facebook យ៉ាងដូច្នេះ «នៅក្នុងរបបប្រល័យពូជសាសន៍ប៉ុលពត (១៩៧៥-១៩៧៩) គឺប្រជាពលរដ្ឋមិនមានសិទ្ធិសេរីភាពអ្វីទាំងងអស់ សូម្បីសិទ្ធិរស់រានមានជីវិត សិទ្ធិទទួលទានអាហារ សិទ្ធិពិនិត្យព្យាបាលជំងឺ សិទ្ធិជំនឿសាសនា សិទ្ធិសិក្សាអប់រំ សិទ្ធិជ្រើសរើសតំណាង និងសិទ្ធិបញ្ចេញមតិ សិទ្ធិរៀបអាពាហ៌ពិពាហ៌ និងសិទ្ឋិប្រកបការងារជាដើម..។ល។ របបប្រល័យពូជសាសន៍ប៉ុលពតបានដកហូតសិទ្ធិសេរីភាពទាំងអស់ ហើយបានបង្ខំឱ្យពលរដ្ឋទាំងក្មេងចាស់ប្រុសស្រីធ្វើការហួសកម្លាំង ឈឺស្លាប់ដោយគ្មានពេទ្យនិងថ្នាំព្យាបាល ព្រមទាំងបានសម្លាប់ចោលអស់ជាង៣លាននាក់នៅក្នុងរយៈពេលតែ ៣ឆ្នាំ ៨ខែនិង ២០ថ្ងៃប៉ុណ្ណោះ»
សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា សិទ្ធិសេរីភាពរបស់កម្ពុជាដែលមានដូចពេលបច្ចុប្បន្ននេះ គឺត្រូវបានរំដោះយកមកវិញនៅក្រោយពេលដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត ត្រូវបានវាយផ្តួលរំលំទាំងស្រុងនៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩។

«ក្រោយពេលប្រទេសជាតិត្រូវបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពតនៅថ្ងៃទី ៧ មករា ១៩៧៩ គឺសិទ្ធិសេរីភាពរបស់ពលរដ្ឋត្រូវបានទទួលពេញលេញឡើងវិញរហូតដល់សព្វថ្ងៃនេះ។ សិទ្ធិសេរីភាព គឺបានធ្វើឲ្យប្រជាពលរដ្ឋរស់នៅ និងប្រកបការងារតូចធំ ជ្រើសរើសជំនឿសាសនា និងបោះឆ្នោតជ្រើសតាំងមេដឹកនាំដែលខ្លួនពេញចិត្តដោយសេរី ហើយសិទ្ធិសេរីភាពក៏បានធ្វើឲ្យកម្ពុជាកាន់តែរីកចម្រើនជឿនលឿនទៅមុខ»។ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាក់បន្ថែម។

សូមបញ្ជាក់ថា៖ នៅក្នុងខួប៧០ឆ្នាំ នៃទិវាសិទ្ធិមនុស្សលើពិភពលោកនេះ គេសង្កេតឃើញថា ទាំងខាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិលក្រៅរដ្ឋាភិបាល សុទ្ធតែបានប្រារព្ធពិធីអបអរសាទរទិវាសិទ្ធិមនុស្សនេះក្រោមពាក្យស្លោក និងទិសដៅផ្សេងៗគ្នា៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister | Fresh News