ទីបំផុតរុស្ស៊ីក្លាយជា «ប្រទេសផលិតអាវុធ​ធំបំផុតលំដាប់លេខ២លើលោក» ក្រោយ​ទម្លាក់អង់គ្លេស​ចេញពី​តំណែង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុតរុស្ស៊ីក្លាយជា «ប្រទេសផលិតអាវុធ​ធំបំផុតលំដាប់លេខ២លើលោក» ក្រោយ​ទម្លាក់អង់គ្លេស​ចេញពី​តំណែង!

10/12/2018
(ម៉ូស្គូ)៖ វិទ្យាស្ថាន​មួយ​របស់ប្រទេស​​ស៊ុយអែត នៅថ្ងៃចន្ទនេះ​បានឱ្យដឹងថា រុស្ស៊ីបានក្លាយជា​ប្រទេសផលិតអាវុធ​ធំជាងគេ​លំដាប់ទី ២ នៅលើពិភពលោក​បន្ទាប់ពី​សហរដ្ឋអាមេរិក និងឡើងជំនួស​តំណែងអង់គ្លេស​ ដែលបានកាន់តំណែងជាប្រទេស ផលិតអាវុធជាប់​លេខ ២ ចាប់តាំងពី​ឆ្នាំ២០០២ មក។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Sputnik នៅរសៀល​ថ្ងៃចន្ទ ទី១០ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុង​របាយការណ៍ប្រចាំ​ឆ្នាំរបស់ខ្លួន ស្ដីពីប្រទេសផលិត​អាវុធជាងគេទាំង ១០០ នៅលើពិភពលោក វិទ្យាស្ថាន​ស្រាវជា្រវ​សន្តិភាព​អន្តរជាតិ ស្តុកហូម (Stockholm International Peace Research Institute) មានមូលដ្ឋាន​​ក្នុងទីក្រុង Stockholm ប្រទេស​ស៊ុយអែត​បានបញ្ជាក់​ទៀតថា ការលក់​អាវុធរួមរបស់ក្រុមហ៊ុន​រុស្ស៊ីទាំង ១០ មានចំនួន ៣៧.៧​ពាន់​លានដុល្លារ កាលពី​ឆ្នាំ២០១៧ ឬកើនឡើងពីអត្រា ៨.៥ភាគរយ កាលពីឆ្នាំ២០១៦។
ចំណែកឯ​ការលក់អាវុធរបស់រុស្ស៊ី​ នៅលើពិភពលោក​ទាំងមូលមានកំណើន ៩.៥ភាគរយ ឬស្មើនឹង ៣៩៨.ពាន់​លានដុល្លារ ដែលនេះបាន​ធ្វើឱ្យរុស្ស៊ី​ឡើងមកឈរ​លេខរៀងទី ២ នៃប្រទេស​ផលិតអាវុធធំជាងគេ​លើលោក​ជំនួសអង់គ្លេស និង​បន្ទាប់ពី​សហរដ្ឋអាមេរិក​​ដែលឈរលេខ ១ ជាមួយការលក់​អាវុធដល់ទៅ ៥៧ភាគរយ នៃការលក់អាវុធ​សរុបនៅទូទាំង​ពិភពលោក។
គួរបញ្ជាក់ថា៖ បច្ចុប្បន្ន​អាវុធ​របស់រុស្ស៊ីដែលកំពុងត្រូវប៉ាន់​នៅលើទីផ្សាររួមមាន យន្ដហោះ​ចម្បាំង និងប្រព័ន្ធ​មីស៊ីលការពារ​ដែនអាកាស S-400 ជាដើម។ ប៉ុន្តែទន្ទឹមគ្នា សហរដ្ឋអាមេរិក ក៏បានបង្កើត​ច្បាប់ថ្មីមួយផងដែរ​ ដោយមាន​គោលដៅ ដាក់ទណ្ឌកម្ម​ប្រឆាំងនឹងបណ្ដាប្រទេស​ទាំងឡាយណា ដែលហ៊ានទិញ​អាវុធពី​រុស្ស៊ី៕