សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន អញ្ជើញដឹកនាំគណៈប្រតិភូ ធ្វើមាតុភូមិនិវត្តន៍

08/12/2018
(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយដោយសុវត្ថិភាព បន្ទាប់ពីបានអញ្ជើញធ្វើដំណើរទៅបំពេញទស្សនកិច្ចផ្លូវការរយៈពេល៤(៥-៨ធ្នូ)ទាំងនៅប្រទេសឡាវ និងវៀតណាម។

ជាលទ្ធផលទាំងនៅប្រទេសឡាវ និងវៀតណាមគឺទទួលបានលទ្ធផលជាវិជ្ជមានយ៉ាងច្រើនជាពិសេសលើការទំនាក់ទំនង បង្កើនកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក។ នៅប្រទេសឡាវរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៤ ដែលបានផ្តល់ផលប្រជោជន៍សំខាន់សំរាប់ប្រជាជននៃប្រទេសទាំងពីរ។ ជាពិសេសការឯកភាពក្នុងការផ្គត់ផ្គង់អគ្គិសនីពីឡាវមកកម្ពុជាការតភ្ជាប់ស្ពានភាគខាងជើងនៃខេត្តស្ទឹងត្រែង ខេត្តព្រះវិហារ រហូតដល់ខេត្តចំប៉ាសាក់ ដែលផ្ដល់ឱកាសឱ្យប្រទេសទាំងសងខាងងាយស្រួលក្នុងការធ្វើដំណើរ និងផ្លាស់ប្តូរទំនាក់ទំនងផ្សេងៗ។
ចំណែកនៅប្រទេសវៀតណាមវិញ រដ្ឋាភិបាលនៃប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការបង្កើនទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងគ្នា និងគ្នា ជាពិសេសបានព្រមព្រៀងចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន៦ដែលបំរើនូវផលប្រយោជន៍នៃប្រទេសទាំងពីរផងដែរ។ ជាពិសេសថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាគ្នាយ៉ាយកចិត្តទុកដាក់ ក្នុងការពង្រឹងទំនាក់ទំនងទាំងទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីជាផលប្រយោជន៍ សម្រាប់ប្រជាជាតិទាំងពីរ៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister