ថ្មីៗនេះ ក្រុមការងារ Google keyboard ទើបនឹងដាក់បញ្ចូលភាសាខ្មែរមួយទៀត រួមជាមួយមុខងារថ្មីៗជាច្រើនដូចជា Voice Typing (និយាយជាសំឡេងឱ្យក្ដារចុចរត់អក្សរស្វ័យប្រវត្តិ)។
Voice Typing
មុខងារ Search & Share រូប Emoji ស្អាតៗ មានរូប GIF ប្លែកៗសម្រាប់លេងសារ មុខងារ Multilingual typing (មិនចាំបាច់ប្តូរក្ដារចុចរញ៉េរញ៉ៃទេ) មុខងារ Text Correction (កែពាក្យខុសឲ្យមកត្រូវវិញ) មុខងាររចនានុក្រមជាង ១០០ ភាសានិងមុខងារ Google Translate ជាដើម។របៀបប្រើងាយៗប៉ុណ្ណោះ អ្នកគ្រាន់តែដោនឡូតយកមកដាក់លើទូរសព្ទ រួចចូលទៅ Language រើសយក add យកភាសាខ្មែរ។ បន្ទាប់មកពេលចង់សរសេរ ចុចលើរូបផែនដី យកក្តារចុចខ្មែរជាការស្រេច៕
ចង់ដោនឡូត ចុចនៅទីនេះ៖ App Store | Play Store
ប្រភព៖ The Verge