ខេត្តកំពង់ស្ពឺ៖ សង្ឃ១អង្គមានព្រះជន្ម៦៩វស្សា ព្រោះតែមានជំងឺប្រចាំកាយ បានធ្វើអត្តឃាតចងកសុគតបង្កការភ្ញាក់ផ្អើលហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង០៦និង១០នាទីព្រឹកថ្ងៃទី០៦ខែធ្នូ ឆ្នាំ២០១៨គង់នៅវត្តភ្នំស្រីស្រណោះ (ហៅវត្តថ្មពូក)ស្ថិតនៅភូមិព្រៃវាវ ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
ប្រភពព័ត៌មានបានឲ្យដឹងថា សង្ឃដែលធ្វើអត្តឃាតព្រះនាម សួង សាយ ភេទប្រុសអាយុ69វស្សា(សង្ឃ)ស្នាក់នៅវត្តភូមិ ឃុំខាងលើ។
ព្រះសង្ឃអង្គនេះបានយកខ្សែអង្រឹងចងកសម្លាប់ខ្លួននៅធ្នឹមរោងទទួលភ្ញៀវ មូលហេតុមានជម្ងឺប្រចាំកាយ។
ករណីខាងលើជំនាញបច្ចេកទេស បានពិនិត្យទៅលើសាកសពនិងធ្វើកោសល្យវិច្ច័យទៅពុំមានស្លាកស្នាមអ្វីទេ ដោយសន្និដ្ឋានថា សង្ឃអង្គនេះពិតជាចងកសម្លាប់ខ្លួនឯងប្រាកដមែន។
ដោយមានការចូលរួមពីក្រុមប្រឹក្សាឃុំ និងលោកមេភូមិហើយក្រុមគ្រួសារព្រះសង្ឃរងគ្រោះបានទទួលស្គាល់ថាព្រះសង្ឃរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកសម្លាប់ខ្លួនពិតប្រាកដមែន។
ក្រោយពិនិត្យរួចសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទដោយ ទេព វណ្ណះ)
