កំពង់ស្ពឺ៖ ព្រោះតែការធ្វេសប្រហែសរបស់អាណាព្យាបាល ទើបក្មេងប្រុសស្រី២នាក់បងប្អូនបង្កើតបានលង់ទឹកត្រពាំង ក្រោយផ្ទះជីតា ស្លាប់យ៉ាងអាណោចអាធ័ម។
ហេតុការណ៍នេះបានកើតឡើងនៅចំណុចទឹកត្រពាំងខាងក្រោយផ្ទះរបស់ជីតាជនរងគ្រោះ ឈ្មោះ កង ទូច ចំងាយ50ម៉ែត្រ នៅភូមិភ្នុំដី សង្កាត់ច្បារមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង16និង40នាទី ថ្ងៃទី06ខែធ្នូឆ្នាំ2018។
ជនរងគ្រោះទី១-ឈ្មោះ សុីម ស្រីល័ក្ខ ស្រី អាយុ8ឆ្នាំ ២-ឈ្មោះ សុីម សុខលីម ប្រុស អាយុ5ឆ្នាំអ្នកទាំងពីរជាបងប្អូនបង្កើតនិងគ្នា មានទីលំនៅភូមិកើតហេតុក្រោយកើតហេតុសមត្ថកិច្ចបានចុះពិនិត្យរួចប្រគល់ សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទដោយ ទេព វណ្ណះ)
