ក្រោយធ្វើតេស្តកំណត់ថាបបែលក្រៀមជិត20Kgនេះមានលាយសារធាតុគីមីហាមឃាត់ មន្ត្រីកាំកុងត្រូលបានធ្វើការដកហូតយកទៅកំទេចចោល និងបានតម្រូវអោយបងប្អូនអាជីវករពាក់ពន្ធ័ធ្វើកិច្ចសន្យា អោយប្រុងប្រយត្ន័និងបញ្ឈប់ការលក់ដូរម្ហូបអាហារសមុទ្រដាក់លាយសារធាតុគីមីបន្តទៀត។
ទោះជាយ៉ាងនេះក្តី បបែលក្រៀមដែលរកឃើញថាមានសារធាតុគីមីហាមឃាត់នេះ បងប្អូនអាជីវករអះអាងថា បានទិញបន្តយកមកលក់ ដោយពុំបានដឹងថាមានលាយសារធាតុគីមីឡើយ៕(អត្ថបទដោយ ទេព វណ្ណះ)