ភ្លៀងធ្លាក់៖ តាមរយៈទំព័រហ្វេសបុករបស់ក្រសួងធនធានទឹក និងឧត្តុនិយមមុននេះបន្តិចបានឲ្យដឹងថា បន្ទាប់ពីតាមដានលើស្ថានការអាកាសធាតុរួចមកឃើញថា ជ្រលងសម្ពាធទាបខ្សោយបន្តគ្របដណ្តប់លើព្រះរាជាណាចក្រកម្ពូជា ។ ខ្យល់ដែលបក់មកទីទិសអាគ្នេយ៍ (មកពីសមុទ្រចិនខាងត្បូង) បាននាំនូវសំនើមមកជាមួយ។
លក្ខណៈបែបនេះ នឹងបង្កមានភ្លៀងធ្លាក់រាយប៉ាយពីមធ្យមទៅបង្គួរក្នុងក្របខ័ណ្ឌទូទាំងប្រទេស ក្នុងនោះមានៈ ចាប់ពីថ្ងៃទី០៧ ដល់ ១១ ខែធ្នូនេះ អាចនឹងមានភ្លៀងធ្លាក់នៅរាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ កំពត កោះកុង កែប ព្រះសីហនុ ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ចាម កំពង់ឆ្នាំង ពោធិ៍សាត់ និងបាត់ដំបង។ចាប់ពីថ្ងៃទី០៧ ដល់០៩ ខែធ្នូ អាចនឹងមានភ្លៀងធ្លាក់នៅខេត្តកំពង់ធំ ប៉ៃលិន បន្ទាយមានជ័យ សៀមរាប ឧត្តរមានជ័យ ព្រះវិហារ ស្ទឹងត្រែង ក្រចេះ រតនគិរី និងខេត្តមណ្ឌលគិរី៕ (អត្ថបទដកស្រង់ដោយ ទេព វណ្ណះ)
