បាត់ដំបង៖ កាលពីថ្ងៃទី៣.ខែធ្នូ.ឆ្នាំ២០១៨មានករណីសិស្ស៤១នាក់ ប្រុស២នាក់ជាក្មេងៗ នៅវិទ្យាល័យ សំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង បានដួលសន្លប់ជាបន្តបន្ទាប់ ដោយពុំដឹងមូលហេតុច្បាស់លាស់។
សមត្ថកិច្ចពាក់ព័ន្ធបានចុះធ្វើការត្រួតពិនិត្យក្នុងបរិវេណ វិទ្យាល័យសំពៅលូន ក៏ដូចទៅលើចំណីអាហារ ដែលលក់ដូរក្នុងវិទ្យាល័យខាងលើផងដែរ ព្រោះប្រជាពលរដ្ឋសង្ស័យថា ការលក់ដូរ អាហារ នៅវិទ្យាល័យ សំពៅលូនស្រុកសំពៅលូន ខេត្តបាត់ដំបង ភាគច្រើនខ្វះអនាម័យ ធ្វើឲ្យប៉ះពាល់ដល់សុខភាពសិស្ស ។
បច្ចុប្បន្នសិស្សដែលបានដួលសន្លប់ត្រូវបានជួយសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកសំពៅលូនខេត្តបាត់ដំបងនៅថ្ងៃទី៤ខែធ្នូ.ឆ្នាំ២០១៨នេះដែរ គឺមានការរៀបចំគណៈកម្មការ ដើម្បីចុះទៅធ្វើការត្រួតពិនិត្យ ផងដែរ។
រួមមាន លោកអភិបាលស្រុក ងាវ ប៊ុនយាង កម្លាំងនគរបាលនៃអធិការដ្ឋានស្រុកកម្លាំងកងរាជអាវុធហត្ថស្រុក និងខាងមន្ត្រី សុខាភិបាល មន្ទីរពេទ្យបង្អែកស្រុកសំពៅលូន។
ខាងកាំកុងត្រូល ដើម្បីចូលរួមកិច្ចពិភាក្សា និងរកមូលហេតុនៃការសន្លប់ របស់សិស្ស នៃវិទ្យាល័យសំពៅលូន មកទល់ពេលនេះយើងមិនទាន់ទទួលបានរបាយការណ៍ច្បាស់លាស់ណាមួយ ពីគណៈកម្មការដែលចុះទៅពិនិត្យនោះទេ៕ (អត្ថបទដោយ ទេព វណ្ណះ)
