សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន ផ្ញើសារជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦

03/12/2018
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព បានផ្ញើសារលិខិតជូនជនរួមជាតិ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជា លើកទី២០ និងទិវាជនមានពិការភាពអន្ដរជាតិ លើកទី៣៦ ថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨។
សារលិខិតដែលអង្គភាពព័ត៌មាន VOB News ទទួលបាននៅព្រឹកថ្ងៃទី០៣ ខែធ្នូ សម្ដេចចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ទិវាជនមានពិការភាពកម្ពុជា និងទិវាជនមានពិការភាពអន្ដរជាតិ ឆ្នាំ២០១៨នេះ ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «លើកកម្ពស់សិទ្ធិជនមានពិការភាព ធានដល់ការធ្វើបរិយាប័ន្ន និងសមភាព»

សូមអានខ្លឹមសារលម្អិត នៃសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលមាននៅខាងក្រោមនេះ៖
សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ថែមថា៖ ទិវានេះត្រូវបានធ្វើឡើងក្នុងគោលបំណងដើម្បីអបអរសាទរភាពជោគជ័យ នៃវិស័យពិការភាពនៅកម្ពុជា ហើយបន្ដបង្ហាញឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងការលើកកម្ពស់សិទ្ធិ និងការចូលរួមរបស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ន និងចលនានៃវិស័យពិការភាព ដើម្បីទទួលបានស័ក្ដិសិទ្ធិភាព នៃការអនុវត្ដច្បាប់ស្ដីពីកិច្ចការពារ និងលើកកម្ពស់សិទ្ធិជនពិការ អនុញ្ញាស្ដីពីសិទ្ធិជនពិការ ទស្សវត្សរ៍ជនពិការប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ឆ្នាំ២០១៣-២០២២ យុទ្ធសាស្ដ្រអ៊ីនឈាន់ «ធ្វើឱ្យសិទ្ធិក្លាយជាការពិត» ក៏ដូចជាផែនការយុទ្ធសាស្ដ្រជាតិ ស្ដីពីពិការភាព២០១៤-២០១៨។


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister