ព្រះមហាក្សត្រតម្លើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ និងតែងតាំងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ព្រះមហាក្សត្រតម្លើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ និងតែងតាំងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី

03/12/2018
(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តម្លើងឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ ជូនចំពោះលោកឧត្តមសេនីយ៍ឯក ផន ណារ៉ា និងតែងតាំងជាអគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម ជំនួសនាយឧត្តមសេនីយ៍ ជ័យ សុន ដែលជាប់ជាតំណាងរាស្ដ្រ។
​ជាក់ស្ដែង កាលពីចុងសប្ដាហ៍កន្លងទៅនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ អញ្ជើញបំពាក់ឋានន្ដរស័ក្ដិ ថ្នាក់នាយឧត្តមសេនីយ៍ និងប្រកាសចូលកាន់តំណែងជា អគ្គលេខាធិការ នៃអាជ្ញាធរជាតិទប់ស្កាត់អាវុធគីមី នុយក្លេអ៊ែរ ជីវសាស្ដ្រ និងវិទ្យុសកម្ម។
ក្នុងពិធីខាងលើនេះ ​​ធ្វើឡើងក៏មានការចូលរួមពី​ ថ្នាក់ដឹកនាំក្រសួងការពារជាតិ និងថ្នាក់ដឹកនាំ នៃអគ្គបញ្ជាការដ្ឋាន កងយោធពលខេមរភូមិន្ទ ព្រមទាំងមន្ដ្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ៕​​