កណ្តាល៖ បុរសម្នាក់បានជួបគ្រោះថ្នាក់ចរាចរ ដួលម៉ូតូ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងដោយមិនទាន់ដឹងពីមូលហេតុ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង ២១នឹង30 នាទី
ថ្ងៃទី ០២ខែ ធ្នូ ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិ៣៨០ស្ថិតក្នុងភូមិទួលមាស ឃុំ អរិយក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda dream C១២៥ ពណ៌ខ្មៅ ផលិតឆ្នាំ២០១៨ពាក់ផ្លាកលេខ(កណ្តាល)1Y-8035 បើកបរ ដោយឈ្មោះ យឹម ប៊ុណ្ណា ភេទប្រុស អាយុ៣២ ឆ្នាំ នគរបាល(មិនពាក់មួកសុវត្តិភាព)មានទីលំនៅបច្ចុប្បន្នភូមិ ទឹកឃ្លាំង ឃុំ ទឹកឃ្លាំង ស្រុក ល្វាឯម ខេត្ត កណ្តាល។
ប្រភពដដែលបានបន្តទៀតថា ជនរងគ្រោះបើកបរម៉ូតូមានទិសដៅពី ជើង ទៅត្បូង ពេលបើកមកដល់ចំណុចកើតហេតុក៏បានដួលស្លាប់នៅកន្លែងកើតហេតុដោយមិនដឹកថាបុកជាមួយនឹងអ្វី។ដោយសារកន្លែងកើតហេតុមានស្ថានភាពស្ងាត់ដាច់ឆ្ងាយពីភូមិនឹងមានស្ថានភាពងងឹតករណីនេះសមត្ថកិច្ចកំពុងពិនិត្យនឹងស្រាវជ្រាវចំណែកវត្ថុតាងសមត្ថកិច្ចបានយកមករក្សាទុកនៅអធិការដ្ធាននគរបាលស្រុកល្វាឯម៕ (អត្ថបទដោយ ទេព វណ្ណះ)
