ហ្វេសប៊ុក៖ នេះបើតាមរយៈការបង្ហោះរបស់គណនី ហ្វេសប៊ុកដែលមានឈ្មោះថា Bee Ya Nok កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ បានអោយដឹងថា សួស្តីបងៗទាំងអស់គ្នា បងស្រីម្នាក់នេះគាត់ដេីរលក់ពងទាកូន គាត់មានវិបត្តិគ្រួសារ ហេីយគាត់កូនខ្ចីទេីបតែបាន2ខែជាងទេ ហេីយមានកូនបួននាក់ ហេីយឥលូវប្តីគាត់លែងលះគាត់ ហេីយផ្ទះជួលរបស់គាត់ត្រូវចោរគាស់ទៀត។
ចង់យាយថាអាណិតគាត់មែនទែន ក្រជាន់លេីក្រទៀត ពិតជាអាសូណាស់ អ្នកផ្ទះញ៉ុមជួយអីអត់បានច្រេីនទេ បានតែជួយទិញគាត់តិចទូចនឹងឯងចឹងបេីមានអ្នកណាបានជួបគាត់ជួយទិញគាត់ផង។សូមបងប្អូនសប្បុរសជនមេត្តាជួយគាត់ផង កូនបួននាក់ កូនពៅទើបបានពីរខែ ត្រូវប្តីបោះបង់ចោលគាត់ទៀត ហើយត្រូវចោរគាស់ផ្ទះគាត់ទៀតពិតជាងទុក្ខជាន់លើទុក្ខមែន សូមជួយគាត់ផង៕ (អត្ថបទដោយ ទេព វណ្ណះ)
