នាំមកដល់ប៉ុស្តិ៍ហើយ នៅហ៊ានដកកាំភ្លើងបាញ់មេប៉ុស្តិ៍ទៀត - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

នាំមកដល់ប៉ុស្តិ៍ហើយ នៅហ៊ានដកកាំភ្លើងបាញ់មេប៉ុស្តិ៍ទៀត

03/12/2018
ភ្នំពេញ៖ កាលពីវេលាម៉ោងប្រមាណ ១០យប់ ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ នៅចំនុចផ្លូវបេតុ ១១៣K ភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ មានហេតុការបង្កហឹង្សាមួយ បានកើតឡើង។ ដោយជនបង្កមានឈ្មោះគឹម ពេជ្រ ភេទប្រុស អាយុ៤៩ឆ្នាំ មុខរបររត់តាក់ស៊ី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ចំណែកម្នាក់ទៀតឈ្មោះ សួន សុភក្ត្រ័ ភេទប្រុសអាយុ ២១ឆ្នាំមុខរបរ រត់រ៉ឺម៉កកង់បី ស្នាក់នៅភូមិព្រៃទា៣ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ចំណែកភាគីជនរងគ្រោះមានឈ្មោះឈ្មោះ ឆន នាវៃ ភេទប្រុសអាយុ ៣៧ឆ្នាំ មុខរបរបើកបររថយន្ត ស្នាក់នៅភូមិត្រាចកុះ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ បែកក្បាលផ្នែកខាងលើចេញឈាម ខៀវភ្នែកខាងឆ្វេង និងហើមមាត់ និងជនរងគ្រោះទី២ ឈ្មោះ ភា ប្រុស ភេទប្រុសអាយុ ៤៩ឆ្នាំ ជានាយប៉ុស្តិ៍នគរបាលកាកាបទី២។

បានតាមការបញ្ជាក់របស់ជនរងគ្រោះបានអោយ ដឹងថា ខ្លួនបានបើករថយន្តទៅយកភ្ញៀវចិនទៅ ដាក់នៅចំនុចខាងលើ រួចក៏បានឈប់ចតចាំ។ រំពេចនោះស្រាប់តែជនសង្ស័យឈ្មោះ គឹម ពេជ្រ មកស្រែកឡូឡា។ ខ្លួនក៏ចុះទៅសួរនាំស្រាប់តែជន សង្ស័យក៏ដាល់ចំភ្នែកខាងឆ្វេងនិងមាត់បណ្ដាលឲ្យហើម និងជនសង្ស័យទី២ ឈ្មោះ សួន សុភ័ក្រ ក៏បានរត់ចូលមក ដោយដៃមានកាន់ច្រវ៉ាក់ ចាក់កឹបមេសោរ សូលិច មកសំពងលើក្បាលខ្លួនបណ្ដាលឲ្យដួលទៅលើដីបាត់បង់ស្មារតីតែម្ដង ។

បន្ទាប់បីទទួលព័ត៌មានពីប្រជាពលរដ្ឋ កម្លាំងសមត្ថកិច្ចកំពុងល្បាតក្នុងមូលដ្ឋាន បានចុះទៅដល់កន្លែងកើតហេតុ ដោយភាគីទាំងសងខាង សុំចរចារគ្នា នៅប៉ុស្តិ៍កាកាបទី២ ។ លុះពេលមកដល់ប៉ុស្តិ៍ ភាគីទាំងសងខាងកំពុងតែធ្វើការសម្រួសគ្នា ម៉ោងប្រហែល១១និង៣០នាទីយប់ថ្ងៃដដែល ជនរងគ្រោះ មានអាការៈវិលមុខរកក្អួតចង្អោរ ទើបសមត្ថកិច្ចអនុញ្ញាតឱ្យជនរងគ្រោះទៅពិនិត្យរបួសនៅមន្ទីរពេទ្យសិន ។

ភ្លាមនោះស្រាប់តែជនសង្ស័យឈ្មោះ គឹម ពេជ្រ មានការខឹង ច្រឡោតខ្លាំង ហើយបានដកកាំភ្លើងខ្លីម៉ាករ៉ូឡូលេខ000497-08 ចេញពីហោប៉ាវភ្ជង់សម្តៅមេប៉ុស្តិ៍និងបាញ់ចំនួន២គ្រាប់តែមិនផ្ទុះ ទើបសមត្ថកិច្ចធ្វើការអន្តរាគមន៍ដកហូតយកអាវុធពីជនសង្ស័យបាន ហើយធ្វើការត្រួតពិនិត្យអាវុធមានគ្រាប់៦គ្រាប់ ក្នុងនោះមានស្នាមញញ៉ួរ (កាំភ្លើង) វាយតែមិនទាន់ផ្ទុះ ។ បច្ចុប្បន្នជនសង្ស័យទាំង២នាក់ បានបញ្ជូនអោយផ្នែកជំនាញព្រហ្មទណ្ឌខណ្ខដើម្បីឃុំខ្លួនជាបណ្តោះ អាសន្ន ៕ (អត្ថបទដោយ ទេព វណ្ណះ)