ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ និងសមភាគីរបស់ខ្លួនប្រធានាធិបតីចិនលោក ស៊ីជីនពីង បានព្រមព្រៀងគ្នាផ្អាកសង្គ្រាមយកពន្ធថ្មីលើទំនិញរយៈពេល ៩០ថ្ងៃដើម្បីចរចាគ្នា។
យោងតាមសារព័ត៌មានរដ្ឋចិនឲ្យដឹងថា រដ្ឋាភិបាលទីក្រុងប៉េកាំងយល់ព្រមមិនដាក់ពន្ធគយពាណិជ្ជកម្មថ្មីណាមួយទៀតនោះទេបន្ទាប់ពីថ្ងៃទី ១ ខែមករា ដើម្បីបន្ដកិច្ចចរចាជាមួយអាមេរិក។ កិច្ចព្រមព្រៀងនេះ នឹងមានប្រសិទ្ធិភាពរយៈពេល ៩០ថ្ងៃ ក្រោយមេដឹកនាំមហាអំណាចទាំងពីរ បានជួបគ្នាជាលើកដំបូងនៅទីក្រុង Beunos Aires បន្ទាប់ពីកិច្ចប្រជុំ G20 ចាប់តាំងពីសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងកាលពីដើមឆ្នាំ។
គួរបញ្ជាក់ថា៖ មុនកិច្ចប្រជុំ G20 លោកត្រាំបានប្រាប់សារព័ត៌មានថា លោកគ្រោងនឹងបន្ដដំឡើងពន្ធ ២០០ ពាន់លានដុល្លារលើទំនិញចិនពី ១០% ទៅ ២៥% ប្រសិនបើកិច្ចចរចាជាមួយចិនមិនមានផ្លែផ្កានោះទេ៕
ប្រភព៖ BBC