បារាំង៖ មនុស្ស១១០នាក់រងរបួស និង២៧០នាក់ត្រូវចាប់ខ្លួន ក្នុងមហាបាតុកម្មប្រឆាំងសាំងឡើងថ្លៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

បារាំង៖ មនុស្ស១១០នាក់រងរបួស និង២៧០នាក់ត្រូវចាប់ខ្លួន ក្នុងមហាបាតុកម្មប្រឆាំងសាំងឡើងថ្លៃ

02/12/2018
(ប៉ារីស)៖ អាជ្ញាធរបារាំងបានឱ្យដឹងថាមនុស្សយ៉ាងហោចណាស់១១០នាក់បានរងរបួស និង២៧០នាក់ផ្សេងទៀតត្រូវបាន ចាប់ខ្លួននៅអំឡុងមហាបាតុកម្មតវ៉ាប្រឆាំងនឹងសាំងឡើងនៅទូទាំងប្រទេសបារាំង ជាពិសេសគឺនៅក្នុងទីក្រុងប៉ារីស តែម្ដង។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃអាទិត្យ ទី០២ ខែធ្នូ ឆ្នាំ២០១៨។
បាតុកម្មតវ៉ាប្រឆាំងនឹងសាំងឡើងថ្លៃ និងគោលនយោបាយរបស់ប្រធានាធិបតីបារាំង លោក ម៉ាក្រុង ពីសំណាក់ក្រុមបាតុករ អាវកាក់ពណ៌លឿន បានឈានដល់សប្ដាហ៍ទី៣ហើយ កាលពីថ្ងៃសៅរ៍ម្សិលមិញ។ បាតុកម្មកាលពីថ្ងៃសៅរ៍ នៅឯវិថី Champs-Elysées នៅកណ្ដាលទីក្រុងប៉ារីស បានបង្កឱ្យមនុស្ស១១០នាក់រងរបួស ក្នុងនោះមាន១៧នាក់ជាមន្ត្រីប៉ូលិស ហើយបាតុករជាង២៧០ត្រូវចាប់ខ្លួន។ រីឯអាជ្ញាធរបារាំង ក៏ប្រើប្រាស់កាណុងបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកដើម្បីបំបែក ហ្វូងបាតុករនៅក្នុងទីក្រុងបារីសផងដែរ ខណៈក្រុមបាតុករខ្លះបានដុតបំផ្លាញរថយន្ដ និងខ្លះទៀតមានដំបងនៅក្នុងដៃ។
ដោយឡែកជុំវិញ ភាពចលាចលនេះដែរ អ្នកនាំពាក្យរដ្ឋាភិបាលបារាំង លោក ប៊ិនចាមីន គ្រីវ៉ូ (Benjamin Griveaux) បាន បានបញ្ជាក់ថា រដ្ឋាភិបាលបារាំងនឹងពិចារណាប្រកាសដាក់ប្រទេសក្នុងភាពអាសន្នដើម្បីទប់ស្កាត់ភាពចលាចលដែលបង្ក ឡើងដោយបាតុកម្មតវ៉ាប្រឆាំងនឹងសំាងឡើងថ្លៃ និងជម្រុញឱ្យក្រុមបាតុករត្រឡប់មកតុចរចាដោយសន្តិវិធី។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ថា៖«យើងនឹងពិចារណាលើវិធានការទាំងឡាយណា ដែលអាចគ្រប់គ្រងស្ថានការណ៍ ឬក៏ទប់ស្កាត់កុំឱ្យភាពចលាចលផ្ទុះឡើងជាថ្មី»។ បន្ថែមពីលើនេះ នៅពេលត្រូវបានសាកសួរពីការប្រកាសដាក់ ប្រទេសក្នុងភាពអាសន្ន លោក គ្រីវ៉ូ បានឱ្យដឹងថាលោកប្រធានាធិបតីបារាំង ម៉ាក្រុង នាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីមហាផ្ទៃ នឹងពិភាក្សាគ្នាពីបញ្ហានេះនៅក្នុងកិច្ចប្រជុំបន្ទាន់មួយនៅថ្ងៃអាទិត្យនេះ។ គួរបញ្ជាក់ថា៖ លោក គ្រីវ៉ូ ធ្វើការកត់សម្គាល់បែបនេះនៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុ Europe 1 នៅថ្ងៃអាទិត្យនេះ៕