កិច្ចប្រជុំ​កំពូលអន្តរជាតិ G20 ចាប់ផ្តើម​ជាផ្លូវការនៅទីក្រុង​​ប៊ុយណូសអ៊ែរែស នៃប្រទេស​ហ្សង់ទីន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កិច្ចប្រជុំ​កំពូលអន្តរជាតិ G20 ចាប់ផ្តើម​ជាផ្លូវការនៅទីក្រុង​​ប៊ុយណូសអ៊ែរែស នៃប្រទេស​ហ្សង់ទីន!

01/12/2018
(ប៊ុយណូសអ៊ែរែស)៖ នៅទីបំផុត​កិច្ចប្រជុំកំពូលនៃបណ្តា​ប្រទេស-តំបន់សេដ្ឋកិច្ចធំៗ​នៅលើ​ពិភពលោក G20 ត្រូវបានប្រារព្ធឡើង​ជាផ្លូវការហើយ នៅទីក្រុង​ប៊ុយណូសអ៊ែរែស នៃប្រទេសអាហ្សង់ទីន ស្ថិតក្នុងតំបន់អាមេរិក​ខាងត្បូង។ នេះបើតាម​ការចេញផ្សាយដោយ សារព័ត៌មាន Sputnik នាល្ងាច​ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
កិច្ចប្រជុំកំពូលអន្តរជាតិនេះ​កំពុងប្រព្រឹត្តទៅក្រោម​វត្តមាន នៃបណ្តាមេដឹកនាំ​​ប្រទេស​​សេដ្ឋកិច្ចកំពូលៗចំនួន ២០ លើលោកដូចជា សហរដ្ឋអាមេរិក ចិន ជប៉ុន អាល្លឺម៉ង់ អង់គ្លេស បារាំង ឥណ្ឌា អ៊ីតាលី ប្រេស៊ីល កាណាដា កូរ៉េខាងត្បូង អូស្ត្រាលី រុស្ស៊ី អេស្ប៉ាញ ម៉ិចស៊ីកូ តួកគី អារ៉ាប៊ីសាអូឌីត អាហ្វ្រិកខាងត្បូង សិង្ហបុរី (តំណាងអាស៊ាន) អាហ្សង់ទីន និងសហភាពអឺរ៉ុប ​ព្រមទាំងអង្គការ​​ហិរញ្ញវត្ថុសកល​ធំៗ​មួយចំនួនទៀតផងដែរ។
គួរបញ្ជាក់ថា៖ កិច្ចប្រជុំទាំង​មូលមានរយៈពេល​ពីរថ្ងៃ គឺពីគិតចាប់ថ្ងៃទី៣០ ខែវិច្ឆិកា រហូតដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ (ពេលវេលា​នៅអាមេរិក​ខាងត្បូង) ដោយបណ្តា​មេដឹកនាំទាំង​អស់ នឹងធ្វើការ​ពិភាក្សាគ្នា​អំពីបញ្ហាសំខាន់ៗ​បំផុតនៃផ្នែក​ហិរញ្ញវត្ថុ និងសេដ្ឋកិច្ច​របស់អន្តរជាតិ។ កិច្ចប្រជុំដ៏​​សំខាន់​នេះ គឺស្ថិតនៅក្នុងគោលដៅ​បង្កើនកិច្ចសហការ​ផ្នែកនយោបាយ រវាងបណ្តា​ប្រទេស​ទាំង ២០ ដើម្បីសម្រេច​ឲ្យបាននូវការអភិវឌ្ឍ​ហិរញ្ញវត្ថុ និងស្ថិរភាព​សេដ្ឋកិច្ចនៅក្នុង​ពិភពលោក ព្រមទាំងទប់ស្កាត់​ឲ្យបាននូវវិបត្តិផ្នែក​ហិរញ្ញវត្ថុសកល។

នេះជាលើកទី ១ ហើយសម្រាប់​ប្រទេស​អាហ្សង់ទីន ក៏ដូចជាតំបន់​អាមេរិកខាងត្បូង​​ទាំងមូល ដែលត្រូវធ្វើជាម្ចាស់​ផ្ទះនៃការរៀបចំកិច្ចប្រជុំ​កំពូល G20 ហើយវាមិនមែន​ត្រឹម​តែ​ជាវេទិកានៃ​ការពិភាក្សាគ្នារវាងបណ្តាមេដឹកនាំ​ទាំង ២០ ប្រទេសនោះ​ឡើយ ប៉ុន្តែកិច្ច​ប្រជុំ​​ទ្វេភាគី ឬត្រីភាគី​​រវាងបណ្តាមេដឹកនាំ​នានា ក៏បានកើតឡើងអំឡុងពេលនេះដែរ ខណៈបញ្ហា​សំខាន់ៗនាពេល​បច្ចុប្បន្ននេះ​ ដែលពិភពលោកកំពុងព្រួយបារម្ភ​គឺសង្គ្រាម​ពាណិជ្ជកម្ម​រវាងសហរដ្ឋអាមរិក និងចិន ព្រមទាំងវិបត្តិរវាងអ៊ុយក្រែន និងរុស្ស៊ីជាដើម៕