ប្រទេសចិន​បង្ហាញជំហរគាំទ្រ​អារ៉ាប៊ីសាអូឌីត នៅក្នុង​ការរក្សាស្ថិរភាព​សេដ្ឋកិច្ច និងសង្គម! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រទេសចិន​បង្ហាញជំហរគាំទ្រ​អារ៉ាប៊ីសាអូឌីត នៅក្នុង​ការរក្សាស្ថិរភាព​សេដ្ឋកិច្ច និងសង្គម!

01/12/2018
(ប៊ុយណូសអ៊ែរែស)៖ នៅក្នុងឱកាស​​នៃកិច្ចប្រជុំ​កំពូល G20 នៅក្នុងរដ្ឋធានី​ប៊ុយណូសអ៊ែរែស ប្រទេស​អាហ្សង់ទីន​​នាចុងសប្តាហ៍​នេះ បណ្តាថ្នាក់​ដឹកនាំ​ប្រទេសធំៗ​ជាច្រើន​​មានឱកាស​ក្នុងការបង្កើត​​កិច្ចពិភាក្សា ជាលក្ខណៈ​ទ្វេភាគីផង និងត្រីភាគីផង ហើយក្នុងនោះ​ប្រធានាធិបតីចិន​លោក ស៊ី ជិនពីង ក៏បានជួបពិភាក្សា​ទ្វេភាគី​ជាមួយព្រះអង្គ​ម្ចាស់រាជទាយាទ​អារ៉ាប៊ីសាអូឌីត មហាំម៉េដ ប៊ីនសាល់ម៉ាន់ ផងដែរ។ នេះបើ​តាមការ​ចេញផ្សាយ​ដោយ Channel News Asia នារសៀល​ថ្ងៃសៅរ៍ ទី០១ ខែធ្នូ ឆ្នាំ២០១៨។
នៅក្នុងកិច្ចពិភាក្សា​ទ្វេភាគីនោះ មេដឹកនាំចិន និងអារ៉ាប៊ីសាអូឌីត បានលើកឡើង​ពីសារៈសំខាន់នៃទំនាក់ទំនង​ជារួមរវាងប្រទេសទាំងពីរ ហើយក្នុងនាមជា​មេដឹកនាំ​ចិន​ទាំងមូល លោក ស៊ី ជិនពីង បានបង្ហាញកា​រគាំទ្រពេញទំហឹង ចំពោះប្រទេសអារ៉ាប៊ីសាអូឌីត ដែលជា​មូលដ្ឋានគ្រឹះ​នៃការបង្កើតវិ​បុលភាព និងភាពជឿនលឿន​នៅក្នុងតំបន់ឈូង​សមុទ្រ។ ប្រទេសចិន​​ក៏បាន​ប្តេជ្ញាផងដែរថា នឹងបំពេញ​ការងាររួមគ្នាជាមួយ​អារ៉ាប៊ីសាអូឌីត ដើម្បីរក្សា​ឲ្យបាន​នូវផលប្រយោជន៍​ស្នូល នៃប្រជាជាតិទាំងពីរ។
គួរបញ្ជាក់ថា៖ ប្រទេសចិន និង​អារ៉ាប៊ីសាអូឌីត​​ត្រូវបានគេ​ដឹងថា គឺជាដៃ​គូរកស៊ី​ក្នុងវិស័យថាមពល​​យ៉ាងជិតស្និទ្ធបំផុត ហើយបន្ថែមពីនេះ​ព្រះអង្គម្ចាស់រាជទាហាទ​អារ៉ាប៊ីសាអូឌីត​ធ្លាប់បានពិភាក្សាជាមួយប្រធានាធិបតីចិន ស៊ី ជិនពីង ជុំវិញគោលដៅ​អភិវឌ្ឍន៍​​អារ៉ាប៊ីសាអូឌីត​ឆ្នាំ២០៣០ ដែលត្រូវ​ធ្វើការផ្សាភ្ជាប់គ្នាជាមួយនឹង​គម្រោង​ខ្សែក្រវ៉ាត់ និងផ្លូវ​របស់​ប្រទេសចិន​ថែមទៀតផង៕