សម្ដេចតេជោ ហ៊ុន សែន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ច និងកិច្ចប្រជុំនៅប្រទេសនេប៉ាល់​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្ដេចតេជោ ហ៊ុន សែន បានត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ ក្រោយបញ្ចប់ទស្សនកិច្ច និងកិច្ចប្រជុំនៅប្រទេសនេប៉ាល់​

01/12/2018
(ភ្នំពេញ)៖ នៅល្ងាចថ្ងៃសៅរ៍ ៩រោច ខែកក្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញត្រឡប់មកប្រទេសកម្ពុជាវិញដោយសុខសុវត្ថិភាពហើយបន្ទាប់ពីបានអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់រយៈពេល៣ថ្ងៃកន្លងមកនេះ។
ជាលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិក នៅប្រទេសនេប៉ាល់ គឺទទួលបានលទ្ធផលផ្លែផ្លាគួរជាទីមោទនភាព ដោយក្នុងនោះ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញជួបជាមួយ លោកស្រី ប៊ីធយ៉ា ដេវី បានដាវី ប្រធានាធិបតីនៃសាធារណរដ្ឋសហព័ន្ធប្រជាធិបតេយ្យនេប៉ាល់ និងជំនួបទ្វេភាគីជាមួយ លោក ខាត់ហ្គា ប្រាសាត សាម៉ា អូលី នាយករដ្ឋមន្ត្រីនេប៉ាល់ ផងដែរ។
ទន្ទឹមនឹងនោះ ថ្នាក់ដឹកនាំនៃប្រទេសទំាងពីរ ក៏បានអញ្ជើញធ្វើជាអធិបតីក្នុងពិធីចុះហត្ថលេខាលើឯកសារចំនួន៤ផងដែរ ដែលផ្តោតទៅលើ ការលើកលែងទិដ្ឋាការ visa សម្រាប់លិខិតឆ្លងដែនការទូត និងផ្លូវការ ជាពិសេសកិច្ចព្រមព្រៀងពាក់ព័ន្ធវិស័យដឹកជញ្ជូនតាមផ្លូវអាកាស និងអនុស្សារណៈយោគយល់គ្នារវាងក្រសួងការបរទេសទាំងពីរ កិច្ចសហប្រតិបត្តិការលើវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
ដោយឡែក នៅក្នុងកិច្ចប្រជុំកំពូលអាស៊ី-ប៉ាស៊ីហ្វិកឆ្នាំ២០១៨ នៅនេប៉ាល់ សម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញថ្លែងសុន្ទរកអំពី “ការដោះស្រាយបញ្ហាប្រឈមសំខាន់ៗនៃយុគសម័យរបស់យើងៈ ការពឹងអាស្រ័យគ្នា វិបុលភាពទៅវិញទៅមក និងតម្លៃជាសាកល”។ នៅក្នុងពេលស្នាក់នៅក្នុងប្រទេសនេប៉ាល់ សម្តេចតេជោ ក៏បានអញ្ជើញទស្សនាទីប្រជុំជនបុរាណ ប៉ាតាន់ ឌួបា ដែលជារមណីដ្ឋានក្នុងបញ្ជីបេតិភ័ណ្ឌពិភពលោករបស់អង្គការយូណេស្កូផងដែរ៕


ប្រភព៖ Samdech Hun Sen, Cambodian Prime Minister