(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៥,៦៥៩គ្រឿង
- រកឃើញល្មើសច្បាប់ ៨២៤គ្រឿង (ម៉ូតូ៧៨%)
- អប់រំ៣៩២គ្រឿង និងផាកពិន័យ ៤៣២គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី៣០ ខែវិច្ឆិកានេះ
- ត្រួតពិនិត្យរួមបានចំនួន ៥៤៦គ្រឿង
- អប់រំ ១៣៦គ្រឿង និងផាកពិន័យ ២១៤គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល៣០ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី៣០ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
១៣៥,៤៧២គ្រឿង
- រកឃើញយានយន្តល្មើស ២៥,៨៥៦គ្រឿង (ម៉ូតូ៧៩%)
- អប់រំ ៧,៣៧៥គ្រឿង និងផាកពិន័យ ១៨,៤៨១គ្រឿង៕
ប្រភព៖ Frehs News