ប្រមុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ​អះ​អាង​គាំទ្រ​ដំណើរ​ការ​សន្តិ​ភាព​នៅ​ឧប​ទ្វីប​កូរ៉េ​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ប្រមុខ​អង្គ​ការ​សហ​ប្រជា​ជាតិ ​អះ​អាង​គាំទ្រ​ដំណើរ​ការ​សន្តិ​ភាព​នៅ​ឧប​ទ្វីប​កូរ៉េ​

30/11/2018
(ក្រុង​សេ​អ៊ូល)៖ ​ក្រសួង​របស់​លោកស្រី​ Kang​ បាន​ឲ្យ​ដឹង​ថា ប្រមុខ​អង្គ​ការ​សហ​ប្រជា​ជាតិ​បាន​ប្រាប់​រដ្ឋ​មន្ត្រី​ការ​​បរទេស​កូរ៉េ​ខាង​ត្បូង​​លោក​ស្រី Kang Kyung-wha ថា​ ​ ​​អង្គការ​របស់​លោក​ នឹង​បន្ត​គាំទ្រ​ដល់​ដំណើរ​ការ​លុប​បំបា​ត់​អា​វុធ​នុយ​ក្លេអ៊ែរ​នៅ​ឧប​ទ្វីប​កូរ៉េ​ និង​ការ​បង្កើត​របប​សន្តិ​ភាព​មួយ។

អគ្គ​លេខា​ធិការ​​អង្គ​ការ​សហ​ប្រជា​ជាតិ​ លោក ​Antonio ​Guterres ​បាន​ជួប​ជា​មួយ​លោក​ស្រី​Kang ​នៅ​បុរី​ញូវ​យ៉ក​កាល​ពី​ថ្ងៃ​ពុធ​​ ខណៈ​លោក​ស្រី​ បាន​ឈប់​សម្រាក​នៅ​ទី​នោះ​ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​លោក​ស្រី​ទៅ​កាន់​ប្រទេស​ប៉ា​ណា​ម៉ា​។
អគ្គលេខាធិការ​អ.ស.ប.លោកAntonio ​Guterres (ស្តាំ)ចាប់​ដៃ​ជាមួយរ​ដ្ឋមន្រ្តីកា​របរទេសកូរ៉េខាងត្បូង លោក ស្រី Kang Kyung-wha
លោក ​Kang​ បាន​ធ្វើ​អត្ថា​ធិប្បាយ​ដោយ​សង្ខេប​របស់​លោក​ស្តី​អំ​ពី​ស្ថានការណ៍​សន្តិ​សុខ​នៅ​កូរ៉េ​ ហើយ​បាន​ស្នើ​សុំ​ឲ្យ​អង្គការ​សហ​ប្រជា​ជាតិ​ សហ​ការ​យ៉ា​​ង​ខ្ជាប់​ខ្ជួន នៅក្នុង​កិច្ច​ខិតខំប្រឹង​ប្រែង ​ដើម្បី​សម្រេច​បានកា​រលុប​បំបាត់​នុយ​ក្លេអ៊ែរ​ទាំង​ស្រុង​របស់​កូរ៉េ​ខាង​ជើង ​និង​មាន​សន្តិភាព​យូរ​អង្វែង​។

​ក្រសួង​នោះ​ បាន​ឲ្យ​ដឹង​ទៀត​ថា ​មេ​ដឹក​នាំ​អ.​ស.​ប.​នោះ​ បាន​បញ្ជាក់​អះ​អាង​គាំទ្រ​ចំពោះ​គំនិត​ផ្តួច​ផ្តើម​របស់​ក្រុង​សេ​អ៊ូល​ ហើយ​បាន​ស្នើ​ឲ្យ​បន្ត​ដើរ​តួ​នាទី​នៅ​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហា​សាកល​ដូច​ជា ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ ​អំពើ​ភេរវ​កម្ម​ ​និង​ជន​ភៀស​ខ្លួន​ជា​ដើម​៕