UN ចង់​ឱ្យយរដ្ឋាភិបាល​ស៊ីរី​ផ្តល់​ព័ត៌មាន​​ អំពី​ជោគ​វាសនា​នៃ​អ្នក​បាត់​ខ្លួន​ និង ​អ្នក​ត្រូវ​បាន​ឃុំ​ខ្លួន - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

UN ចង់​ឱ្យយរដ្ឋាភិបាល​ស៊ីរី​ផ្តល់​ព័ត៌មាន​​ អំពី​ជោគ​វាសនា​នៃ​អ្នក​បាត់​ខ្លួន​ និង ​អ្នក​ត្រូវ​បាន​ឃុំ​ខ្លួន

30/11/2018
(បុរី​ញូវយ៉ក)៖ កាលពី​ថ្ងៃ​ពុធ​គណៈកម្មការ​ស៊ើបអង្កេត​របស់​អង្គការ​សហ​ប្រជាជាតិ​លើ បញ្ហា​ស៊ីរី បាន​ជំរុញ​ឲ្យ​ក្រុម​ប្រឹក្សា​សន្តិសុខ​ដាក់​សម្ពាធ រដ្ឋាភិបាល​ស៊ីរី ដើម្បី​ឲ្យ​ផ្តល់​ព័ត៌មាន​ដល់​ក្រុម​គ្រួសារ​អំពី​ជោគ​វាសនា​នៃ​ក្រុម​អ្នក​ដែល​កំពុង​បាត់​ខ្លួន ឬ អ្នក​ដែល​ត្រូវ​ឃុំ​ខ្លួន​ក្នុង​អំឡុង​សង្គ្រាម​រយៈពេល ៧ ឆ្នាំ​នោះ។

បន្ទាប់ពី​មាន​កិច្ចប្រជុំ​បិទទ្វារ​មួយ​ជាមួយ​សមាជិក​ក្រុមប្រឹក្សា ប្រធាន​គណៈ​កមា្មធិការ​នោះ​បាន​ថ្លែង​ថា ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ស៊ីរី​ធ្វើការ​ពន្យល់​ឲ្យ​បាន​ពេញ​លេញមួយ ក្រោយ​ពី​ខ្លួន​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ខែ​ឧសភា ដើម្បី​ចេញ​សេចក្តី​បញ្ជាក់​ពី​ចំនួន​អ្នក​ស្លាប់​នោះ។
អ្នកកាន់​ទុក្ខចូល​​រួមពិធីបុណ្យ​របស់អ្នក​ស្លាប់​នៅក្នុង​ស​ង្រ្គាម​​សុីរី
លោក PauloPinheiro ដែល​ដឹកនាំ​គណៈកម្មការ ដែល​ត្រូវ​បង្កើតឡើង​ដើម្បី ស៊ើបអង្កេត​លើ​ករណី​រំលោភ​សិទ្ធិ​មនុស្ស ក្នុង​សង្គ្រាម​នោះ​បាន​ថ្លែង​ថា៖ «បញ្ហា​ជាច្រើន​របស់​អ្នក​ដែល​ត្រូវ​គេ​ឃុំ​ខ្លួន និង​អ្នក​បាត់​ខ្លួន​ជា​ច្រើន​នាក់ មិន​ទាន់​ត្រូវ​បាន​គេ​ដោះ​ស្រាយ នោះ​ទេ​ក្រោយ​ពី​មាន​សន្តិសុខ ប៉ុន្តែ​ឥឡូវ​នេះ​ដល់​ពេល​ត្រូវ​ពិចារណា​លើ​បញ្ហា​នេះ​ហើយ»

កាលពី​ខែឧសភា តម្រួតយោធា និង​កងទ័ព​បានផ្តល់​ព័ត៌មាន​ជា​លើកដំបូង​ជូនទៅ​កាន់​ការិយាល័យ​អត្រា​នុកូលដ្ឋាន​រដ្ឋាភិបាល​ស៊ីវិល​អំពី​អ្នក​ស្លាប់ ដោយ​បាន​អនុញ្ញាត​ឱ្យ​ក្រុម​គ្រួសារ​ទាំង​នោះ​ទទួល​បាន​ដំណឹង​អំពី​ជោគ​វាសនា​របស់​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ។ គណៈកម្មការ​នោះបាន​និយាយថា៖ «រដ្ឋាភិបាល​នេះ កំពុង​បង្ហាញ​ព័ត៌មាន ប៉ុន្តែ​មិន​ពេញ​លេញ​ទេ»