ប៉ោយប៉ែត៖ នាង ក្រមុំម្នាក់ចង កសម្លាប់ខ្លួនទៅនិងព្រិលបង្អូច បន្ទប់ជួលបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ត្រូវនិង ថ្ងៃព្រហស្បតិ៍ ៧រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹឆ្នាំ២០១៨ចំណុចមាត់អូរផ្កាយ៥ភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
សពរងគ្រោះឈ្មោះ ផាន់ ស្រីនិច្ច ភេទស្រី អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំណើតនៅភូមិតាអ៊ិន ឃុំបឹងរាំងស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ ស្នាក់នៅបន្ទប់ជួលលេខA-០៩ ម្ចាស់បន្ទប់ផ្ទះជួលឈ្មោះ សេង យ៉ត ភេទប្រុស អាយុ៤០ឆ្នាំ នៅចំណុចមាត់អូរផ្កាយ៥ភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយបែត។
យោងតាមការសាកសួររបស់សមត្ថកិច្ចម្ដាយសពរងគ្រោះប្រាប់ថាមុនកើតហេតុសពរងគ្រោះបានទូរសព្ទទៅម្ដាយដោយប្រាប់ថាខ្លួនមានស្នេហាជាមួយបុរសម្នាក់ គ្រានោះម្ដាយឆ្លើយតបថាបើកូនស្រលាញ់គ្នាធម្មតាឬបានដេកនៅជាមួយគ្នាហើយ បើស្រលាញ់គ្នាធម្មតាមែនមែ៉និងរៀបចំកាឲ្យ ចំណែកកូនរងគ្រោះឆ្លើយកុហក់ម្ដាយថាស្រលាញ់គ្នាធម្មតា ម្ដាយតបថាបើដូចពាក្យកូនថាមែនម៉ែទៅលេងកូនម៉ែនិងនាំកូនទៅពេទ្យដើម្បីពិនិត្យមើល(ប្រដាប់ភេទ)ឮម្ដាយនិយាយដូច្នេះក្មេងស្រីរងគ្រោះភ័យខ្លាចម្ដាយដឹងរឿង ក៏សម្រេចចិត្តចងកសម្លាប់ខ្លួន ដោយសរសេលិខិតមួយច្បាប់ថាកូនស្រលាញ់ម៉ាក់និងជាតិក្រោយចង់ធ្វើជាកូនម៉ាក់ទៀត។
សមត្ថកិច្ចប្រាប់ថាជនរងគ្រោះបានចង.ក នៅព្រិលខាងលើបង្អួចក្នុងបន្ទប់ នៃបន្ទប់ផ្ទះជួលខាងលើ ក្រោយពីបានពិនិត្យ នឹង ធ្វើកោសល្យវិច្ឆ័យរួចមកកម្លាំងជំនាញ លោកគ្រូពេទ្យ បានសន្និដ្ឋានថា៖ នារីខាងលើបានចង.កធ្វើអត្តឃាតស្លាប់យ៉ាងពិតប្រាកដ ដោយបន្សល់នូវក្រដាស សរសេរបណ្តាំទុកមួយសន្លឹក ។ សាកសពត្រូវបានសាច់ញាតិ ដាក់រថយន្តពេទ្យប៉ោយប៉ែត ដឹកបញ្ជូនទៅតម្កល់ទុកនៅវត្តប្រជាធម្មកើត ស្ថិតនៅភូមិប្រជាធម្មកើតសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ដើម្បីធ្វើបុណ្យតាមប្រពៃណី៕ (អត្ថបទដោយ ទេព វណ្ណះ)
