បាត់ដំបង៖ នៅថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០១៨ នៅសមាគម និងវិទ្យុសំលេងជនពិការភ្នែក បានធ្វើការដឹកនាំប្រជុំបូកសរុបការងារប្រចាំខែ ដោយលោក អគ្គនាយករង ហឿន សុីណា ប្រធានរដ្ឋបាល លោក វ៉ាន ណារត្ន័ និងបុគ្គលិក សមាគម វិទ្យុសំលេងជនពិការភ្នែក ទាំងបីសាខា។
រួមមាន ស្នាក់ការកណ្តាល ខេត្តបាត់ដំបង FM107.25MHz សាខាខេត្ត បន្ទាយមានជ័យ FM,93.3MHz សាខាខេត្ត កំពង់ចាម FM95.30MHz សាខាខេត្ត ពោធិ៍សាត់ FM93.30MHz បានចូលរួមប្រជុំបូកសរុបប្រចាំខែវិច្ឆិកាឆ្នាំ២០១៨ ,កម្មវិធីបើកអង្គប្រជុំធ្វើឡើងនៅវេលាម៉ោង០៨,៣០នាទីព្រឹក និងបញ្ចប់អង្គប្រជុំនៅវេលាម៉ោង ៩.30នាទីព្រឹកថ្ងៃខែឆ្នាំដដែល។
សូមបញ្ជាក់ផងដែរថាលោកអគ្គនាយក សែម សំណាង លោក ហ៊ សៀកលឹម (ប្រធានផ្នែកបញ្ចេកទេស) លោក ញូង ចាន់ថា (ប្រធានផ្នែកទំនាក់ទំនងទីផ្សារ) មិនបានចូលរួមប្រជុំព្រឹកនេះទេដោយគាត់មានភារកិច្ចទៅទីក្រុងភ្នំពេញ៕ (អត្ថបទដោយ ទេព វណ្ណះ)