ក្រុម Arsenal ដែលសំបូរដោយកីឡាករយុវជនវ័យក្មេងបានយកឈ្នះ Vorskla Poltava របស់អ៊ុយក្រែនរហូត ៣ទល់នឹង០ ក្នុងការប្រកួតក្រៅទឹកដី Europa League សម្រាប់ពូល E។
ប្រកួតនៅកីឡដ្ឋាននាទីក្រុងគៀវខ្សែប្រយុទ្ធវ័យ១៨ឆ្នាំ Emile Smith Rowe បានស៊ុតនាំមុខឲ្យ Arsenal បាន១គ្រាប់មុននៅនាទី ទី១០ មុនពេលរៀមច្បង Aaron Ramsey ទាត់ប៉េណាល់ទីនាំមុខគ្រាប់ទី២នៅនាទី២៧។
មុនចប់វគ្គទីមួយ ៤នាទីកីឡាករវ័យ១៩ឆ្នាំ Joe Willock បានស៊ុតគ្រាប់ទី៣ឲ្យ Arsenal និងជាគ្រាប់សម្រាប់ក្រុមឈុតធំលើកដំបូងរបស់គេក្នុងអាជីព។ Arsenal បានកក់កៅអីរួចស្រេចសម្រាប់វគ្គ៣២ក្រុមចុងក្រោយតាំងពីមុនការប្រកួតចាប់ផ្ដើមម្ល៉េះ។
ជ័យជម្នះនេះធ្វើឲ្យក្រុមរហ័សនាមកាំភ្លើងធំឈរលេខ១ក្នុ
ងពូល និងអាចចាប់ឆ្នោតគេចក្រុមដែលធ្លាក់មកពី Champions League សម្រាប់វគ្គក្រោយ៕