Apple បញ្ចេញ​វីដេអូថ្មី​បង្ហាញ​លើ 5 ចំនុច​ដែល iPad Pro ជំនាន់​ថ្មី​អាច​ជំនួស​កុំព្យូទ័រ​បាន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Apple បញ្ចេញ​វីដេអូថ្មី​បង្ហាញ​លើ 5 ចំនុច​ដែល iPad Pro ជំនាន់​ថ្មី​អាច​ជំនួស​កុំព្យូទ័រ​បាន!

29/11/2018
កាលពីរាត្រីថ្ងៃទី 30 ចុងខែតុលា កន្លងទៅនេះ Apple បានធ្វើការបញ្ចេញថេប្លេតជំនាន់ថ្មីរបស់ពួកគេ ចំនួន 2 ម៉ូឌែល គឺ iPad Pro ទំហំ 11 អ៊ីញ និង iPad Pro 12.9 (ស៊េរីឆ្នាំ 2018) ។
សម្រាប់ពេលវេលាថ្មីៗនេះ ក្រុមហ៊ុន Apple បានធ្វើការបញ្ចេញវីដេអូខ្លីមួយ លើ Channel YouTube របស់ពួកគេ ដោយបង្ហាញ​ហេតុផល 5 ចំនុច ដែល iPad Pro ជំនាន់ចុងក្រោយនេះ អាចជំនួសកុំព្យូទ័រ របស់អ្នកបាន។

ចំពោះហេតុផលទាំងនោះ រួមមាន
  • សមត្ថភាពនៃការប្រើប្រាស់លើអេក្រង់ដឹតច្បាស់ត្រជាក់ភ្នែក, ប៉ះបញ្ជាបានលឿន រួមជាមួយកម្លាំងម៉ាស៊ីនខ្លាំង អាចរត់កម្មវិធី ឬហ្គេមក្រាហ្វិចធំៗ ដោយគ្មានបញ្ហា
  • ទទួលបានអត្ថប្រយោជន៍ច្រើន៖ អាចស្កេនបាន, កាមេរ៉ាច្បាស់, កត់ត្រាបានរហ័ស, អាច Edit វីដេអូបែប Cinema បាន មិនចាំបាច់​ទាញកម្មវិធីក្រៅ, អាចលេងឧបករតន្ត្រីបាន និងអាចភ្ជាប់ Keyboard ដូចកុំព្យូទ័រដែរ
  • អាចយកតាមខ្លួន ទៅគ្រប់ទីកន្លែង អាចភ្ជាប់ការប្រើប្រាស់អ៊ីនធើណេត តាមរយៈស៊ីម និងងាយស្រួលរកកន្លែងសាកថ្ម និង​មាន​ថាមពល​ថ្មកាន់បានយូរផងដែរ
  • រាល់ការប្រើប្រាស់ គឺមានភាពងាយស្រូលច្រើន ព្រោះម្រាមដៃរបស់អ្នក មានតួនាទីសំខាន់ សម្រាប់បញ្ជា ដោយមិនត្រូវការ Mouse
  • លើសពីម្រាមដៃ Apple Pencil រឹតតែមានអនុភាព សម្រាប់ការប្រើលើកម្មវិធីជាច្រើន និងងាយស្រួលយកទៅតាម ព្រោះតែវា​មាន​ធាតុឆក់ជាមួយ iPad Pro ជំនាន់ថ្មីនេះ

ដើម្បីអោយកាន់តែច្បាស់ សូមទស្សនាវីដេអូដូចខាងក្រោម៖

សរុបមក៖ វីដេអូខ្លីមួយនេះគឺ Apple បង្កើតមកក្នុងគោលបំណងបង្ហាញពីចំនុចល្អៗ ដែលប្រិយមិត្តទាំងអស់គួរតែដឹងពី iPad Pro ជំនាន់ថ្មី ដែលវាមានលក្ខណៈពិសេស និងប្រសើរជាងកុំព្យូទ័រមួយចំនួន ផងដែរ។

សូមបញ្ជាក់ថា៖ iPad Pro ទំហំ 11 អ៊ីញ និង iPad Pro 12.9 (ស៊េរីឆ្នាំ 2018) គឺមានវត្តមាននៅលើទីផ្សារប្រទេសយើងហើយ ដោយអ្នកអាចស្វែងរកទិញ នៅតាមបណ្តា​ហាង​លក់ទូរសព្ទធំនានា ៕


ប្រភព៖ Apple