កម្តៅ​កាន់តែ​កើន​ឡើង! មេដឹកនាំអ៊ុយក្រែន​ស្នើ NATO បញ្ជូន​នាវាចម្បាំង​មកជួយ​ខ្លួន ដើម្បី​ទប់ទល់​ចង្កូមរុស្ស៊ី! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

កម្តៅ​កាន់តែ​កើន​ឡើង! មេដឹកនាំអ៊ុយក្រែន​ស្នើ NATO បញ្ជូន​នាវាចម្បាំង​មកជួយ​ខ្លួន ដើម្បី​ទប់ទល់​ចង្កូមរុស្ស៊ី!

29/11/2018
(កៀវ)៖ ប្រធានាធិបតី​អ៊ុយក្រែន​លោក ផេត្រូ ផរ៉ូហ្សេនកូ (Petro Poroshenko) បានស្នើឱ្យអង្គការ​ណាតូបបញ្ជូននាវាចម្បាំង​មកកាន់តំបន់សមុទ្រ អាហ្សូវ (Azov) ដើម្បីជួយកងកម្លាំងអ៊ុយក្រែន​ទប់ទល់ជាមួយរុស្ស៊ី ក្រោយមាន​ការប៉ះទង្គិចគ្នានៅឯ​ដែនសមុទ្រនៃឧបទ្វីប​គ្រីមៀ។ នេះបើតាម ការចេញផ្សាយ​ដោយ​សារព័ត៌មាន BBC នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨។
លោក Poroshenko បានលើក​ឡើងនូវ​សំណើនេះ ក្នុងបទសម្ភាសន៍​ជាមួយសារព័ត៌មាន​អាល្លឺម៉ង់ Bild newspaper នៅក្នុង​សប្ដាហ៍នេះ។ លោក Poroshenko បានគូសបញ្ជាក់​នាឱកាសនោះ​យ៉ាងដូច្នេះថា «លោក វ្ល៉ាឌីមៀ ពូទីន ចង់គ្រប់គ្រង​តំបន់​សមុទ្រ Azov តែម្នាក់ឯង... អាល្លឺម៉ង់គឺជាសម្ព័ន្ធមិត្ត​ជិតស្និទ្ធមួយរបស់យើង ហើយយើង​សង្ឃឹមថា បណ្ដារដ្ឋដទៃជាសមាជិក​អង្គការណាតូ នឹងបញ្ជូន​នាវាចម្បាំងមកកាន់​តំបន់សមុទ្រ Azov ដើម្បីជួយអ៊ុយក្រែន​ទប់ទល់ជា​មួយរុស្ស៊ី និងរក្សា​សន្តិសុខ​សមុទ្រ»

លើសពីនេះ​ទៅទៀត ប្រធានាធិបតីអ៊ុយក្រែន​រូបនេះ​ក៏បានអះអាងដែរថា អ៊ុយក្រែន​មិន​អាចទទួល​យកបានឡើយ​ ចំពោះទង្វើ​ឈ្លានពាន​របស់រុស្ស៊ី​នៅក្នុងតំបន់គ្រីមៀ តំបន់​ភាគខាងកើត​​ប្រទេសអ៊ុយក្រែន និងនៅតំបន់​សមុទ្រ Azov រីឯអាល្លឺម៉ង់វិញគួរ​តែសួរ​ខ្លួន​ឯងថា តើលោក ពូទីន នឹងធ្វើអ្វី​បន្តទៀត បើសិនជាយើងមិន​បញ្ឈប់លោកទេ​នោះ។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃអាទិត្យ​កន្លងទៅ អ៊ុយក្រែន​បានចោទប្រកាន់​រុស្ស៊ីថា បានបើកការបាញ់​ប្រហារ និងរឹបអូសនាវា​របស់ខ្លួន​ចំនួនបីគ្រឿង ព្រមទាំងចាប់​ខ្លួននាវិកជាច្រើន​នាក់ នៅក្នុងការប៉ះទង្គិចគ្នា​នៅឯច្រក​សមុទ្រ Kerch ស្ថិតនៅចន្លោះ​សមុទ្រខ្មៅ និងសមុទ្រ Azov នៃតំបន់ឧបទ្វីប​គ្រីមៀ។ មិនតែប៉ុណ្ណោះ ប្រឈមមុខ​នឹងរុស្ស៉ី អ៊ុយក្រែនបានប្រកាសដាក់ឱ្យ​ប្រើប្រាស់​ច្បាប់ អាជ្ញាសឹករយៈ​ពេល ៣០ថ្ងៃនៅក្នុងតំបន់។ ចំណែកឯ​អង្គការ​ណាតូវិញ បានបង្ហាញការ​គំាទ្រដល់រដ្ឋាភិបាល​ទីក្រុងកៀវ ដោយ​អំពាវនាវឱ្យទីក្រុង​ម៉ូស្គូ ដោះលែង​នាវិក ២៤នាក់ និងនាវាបីគ្រឿង​របស់អ៊ុយក្រែន​មកវិញ។
ប៉ុន្តែព្រមពេល​ជាមួយគ្នា ប្រធានាធិបតីរុស្ស៊ី​លោក វ្ល៉ាឌីមៀ ពូទីន បានចោទ​លោក Poroshenko កំពុងប្រើប្រាស់​សកម្មភាព​បង្ករឿងនៅសមុទ្រ Azov និងច្បាប់​អាជ្ញាសឹក ក្នុងចេតនាបង្កើន​ប្រជាប្រិយភាព​របស់ខ្លួន នៅមុខការបោះឆ្នោត​ក្នុងប្រទេស
អ៊ុយក្រែន​នៅឆ្នាំ២០១៩ តែប៉ុណ្ណោះ៕