ថ្មីទៀតហើយ! ហាមចតនៅច្រកផ្លូវដាក់អ្នកដំណើរ ក្នុងព្រលានលើសពី ១០នាទីដាច់ខាត! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ថ្មីទៀតហើយ! ហាមចតនៅច្រកផ្លូវដាក់អ្នកដំណើរ ក្នុងព្រលានលើសពី ១០នាទីដាច់ខាត!

29/11/2018
អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​ចេញ​សេចក្ដី​ណែនាំ​ថ្មី​ទៀត​ហើយ ពាក់​ព័ន្ធ​នឹង​ការ​ចត​យានយន្ត​នៅ​ក្នុង​បរិវេណ​ព្រលាន។ នៅ​ច្រក​ផ្លូវ​ដាក់​អ្នក​ដំណើរ​ចុះ មិន​ត្រូវ​បាន​គិត​ថ្លៃ​សម្រាប់​រយៈពេល​១០​នាទី​ដំបូង។ ប្រសិន​បើ​ចត​លើស​ពី​១០​នាទី នោះ​នឹង​ត្រូវ​គុណ​លុយ​រៀងរាល់​៥​នាទី​ម្ដង។

ការ​គុណ​លុយ នឹង​ត្រូវ​ធ្វើ​តាម​នីតិ​វិធី​ដូច​ខាង​ក្រោម​នេះ៖

  • សម្រាប់​ក្រម​យាន​ជំនិះ​ទី១ (កម្ពស់​ទាប​ជាង​២​ម៉ែត្រ) នឹង​ត្រូវ​បង់​៤០០០​រៀល រៀង​រាល់​៥​នាទី
  • សម្រាប់​ក្រម​យាន​ជំនិះ​ទី២ (កម្ពស់​ចាប់​ពី​​២​ម៉ែត្រ) នឹង​ត្រូវ​បង់​៦០០០​រៀល រៀង​រាល់​៥​នាទី
  • សម្រាប់​ក្រម​យាន​ជំនិះ​ទី៣ (កម្ពស់​ចាប់​ពី​៣​ម៉ែត្រ) នឹង​ត្រូវ​បង់​៨០០០​រៀល រៀង​រាល់​៥​នាទី
សូម​មើល​សេចក្ដី​លម្អិត​ក្នុង​តារាង​ខាង​ក្រោម​នេះ៖