Nova 3 Lite មាន​វត្ត​មាន​នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​យើង​ហើយ ជា​មួយ​នឹង​សមត្ថភាព​ពិសេសច្រើន ហើយតម្លៃ​ត្រឹម​​ ២៥៩ ដុល្លារ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

Nova 3 Lite មាន​វត្ត​មាន​នៅ​ក្នុង​ទី​ផ្សារ​ប្រទេស​យើង​ហើយ ជា​មួយ​នឹង​សមត្ថភាព​ពិសេសច្រើន ហើយតម្លៃ​ត្រឹម​​ ២៥៩ ដុល្លារ

29/11/2018
ស្មាតហ្វូន Huawei ត្រកូល nova3 ស៊េរី ដែលទទួលបានការគាំទ្រខ្លាំង មានការពេញនិយមបំផុត និងអង្រួនទីផ្សារស្មាតហ្វូនលំដាប់ថវិកានៅឆ្នាំ ២០១៨ នេះ​ បាន​បង្ហាញមុខមាត់កូនពៅ Nova 3 Lite ដែល​មាន​តម្លៃ​ដាក់​លក់​លើ​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ​ត្រឹម​តែ​ ២៥៩ ដុល្លារ​  និង​មានលក្ខណៈពិសេសៗជាច្រើន។
ខាងក្រោមនេះជាលក្ខណៈសម្បត្តិរបស់ Nova 3 Lite៖
  • មានអេក្រង់កោង 3D ពេញតួ ធំកប់គែម បែបឆកទំហំបង្ហាញ 6.5 FHD+ FullView Display អេក្រង់លាតរហូតដល់ 90.1% និងកំរិតបង្ហាញ (2349 * 1080) pixels លាតកប់គែម អាចបង្ហាញរូបភាពច្បាស់ល្អ ការលាយពណ៌ និងពន្លឺក៏បានគ្រប់គ្រាន់ផងដែរ។
  • មានបំពាក់ដោយ AI កាមេរ៉ាបួនគ្រាប់ កាមេរ៉ាមុខពីរគ្រាប់ទំហំ 16MP + 2MP AI Lighting 
  • កាមេរ៉ាក្រោយពីរគ្រាប់ 13MP + 2MP ដែលអ្នកអាចថតរូបបានច្បាស់ ទាន់សម័យ ជាមួយមុខងារ Master AI Photography ស្គាល់បាន 22 ប្លង់ខុសៗគ្នា ដែលរូបភាពតាមប្លង់នីមួយៗល្អឥតខ្ចោះ មុខងារ Wide Aperture Mode ដែលកាមេរ៉ាក្រោយ ទាំងពីរគ្រាប់អាចចាប់យក រូបភាពព្រាលផ្ទៃ ខាងក្រោយដាច់ពីគ្នា និងមុខងារ Hand-held Night Mode ថតនៅពេលយប់បាន យ៉ាងស្អាតលែងបារម្ភរឿងខ្វះពន្លឺហើយ។
  • មានបំពាក់បន្ទះ​ឈីប​ Kirin 710 និង GPU Turbo ដែលអាចបង្កើនថាមពលដំណើរការក្រាហ្វិច និងអាចឱ្យអ្នករីករាយជាមួយការលេងហ្គេមយ៉ាងរលូនដោយមិនរអាក់រអួល។
  • មាន RAM ទំហំ 4GB ROM ទំហំ​ 64GB និង​អាច​បន្ថែម​ទំហំ​អង្គផ្ទុកទន្និន័យរហូតដល់ 400GB។
  • មាន​ថ្ម​ទំហំ​ធំ​ដល់​ 4000mAh ។
  • Nova 3 Lite មានជម្រើសពីរពណ៍ទាន់សម័យគឺពណ៍ខ្មៅ ( Midnight Black) និងពណ៍ខៀវ (Sapphire Blue)។
អ្នកអាចរកជាវស្មាតហ្វូន Nova 3 Lite នៅគ្រប់ហាងលក់ទូរស័ព្ទដៃគូដែលមានស្លាកសញ្ញា Huawei នៅទូទាំងប្រទេស ដោយទទួលបានកែវទឹកដ៏ស្រស់ស្អាត ស៊ីម Smart និងគម្រោង Smart ធំហ្ម៎ង ឥតគិតៃថ្លៃ។ ចំណែកឯ nova3 តម្លៃត្រឹមតែ ៤៦៩ ដុល្លារ និង​ nova3i តម្លៃត្រឹមតែ ៣២៩ ដុល្លារ ​ មានថែម Bluetooth Speaker ដ៏ស្រស់ស្អាត ស៊ីម Smart និងគម្រោង Smart ធំហ្ម៎ងឥតគិតថ្លៃផងដែរ៕


ប្រភព៖ Huawei Cambodia