រដ្ឋា​ភិបាលយេម៉ែន​ ​អំពាវ​នាវ​ឲ្យ​បិទ​បណ្តាញ​ផ្សព្វ​ផ្សាយ​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

រដ្ឋា​ភិបាលយេម៉ែន​ ​អំពាវ​នាវ​ឲ្យ​បិទ​បណ្តាញ​ផ្សព្វ​ផ្សាយ​របស់​ក្រុម​ឧទ្ទាម​ហ៊ូ​ធី​

29/11/2018
(ឌូ​បៃ)៖​ កាល​ពី​ថ្ងៃ​ពុធ​​ភ្នាក់​ងារ​សារ​ព័ត៌​មាន​រដ្ឋ​យេម៉ែន​ បាន​រាយ​ការណ៍​​ថា ​​រដ្ឋា​ភិបាល​យេម៉ែន​ ដែល​ទទួល​ស្គាល់​ដោយអន្តរ​ជាតិ​នោះ​ បាន​អំពាវ​នាវ​ឱ្យ​បិទ​ប៉ុស្តិ៍​ទូរទស្សន៍​របស់​ក្រុម​ឧទ្ទាម​បាន​ផ្សាយ​ចេញ​ពី​ប្រទេស​ហែក​ហួរ​ដោយ​សារ​សង្គ្រាម​មួយ​នេះ​។ ភ្នាក់​ងារ​សារ​ព័ត៌មាន​ Saba ​បាន​រាយ​ការណ៍​ថា លោក​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ ​​al-Eryani​​ បាន​ថ្លែង​ថា ​ទូរទស្សន៍ Al-Masirah ​គ្រប់​គ្រង​ដោយ​ក្រុម​ឧទ្ទាម​ហ៊ូធី​នោះ​ «​កំពុង​តែ​បំពុល​ព័ត៌​មាន​និកាយ​និយម​ និង​កំពុង​ញុះញង់ឲ្យ​មាន​អំពើ​ហឹង្សា​ និង​​ការ​ស្អប់​ខ្ពើម​»
យុទ្ធជន​​យេម៉ែន​​ ដែលស្មោះត្រ​ង់​​នឹងចល​នា​​ហ៊ូ​ធី​ស៊ីអ៊ីត​​ កា​រ​ពា​រកា​រជួប​ជុំ​​ប្រារព្ធ​ខួប​​កំណើត​ព្យា​ការី​អ៊ិ​ស្លាម​ Mohammad នៅ​​ក្នុង​ក្រុង​សាណា។AFP
លោក​បាន​បន្ថែម​ទៀត​ថា​ ក្រុម​បុគ្គ​លិក​ផ្កាយ​រណប​អារ៉ាប់ ​Nilesat​ ដែល​មាន​មូល​ដ្ឋាន​នៅ​ក្រុង​គែរ​ បាន​បញ្ឈប់​ការ​ផ្សព្វ​ផ្សាយ​លក់​ទៅ​ឱ្យ​ក្រុម​ឧទ្ទាម​ហើយ​។

ក្រុម​ឧទ្ទាម​ហ៊ូ​ធី​ បាន​ថ្កោល​ទោស​ការ​អំពាវ​នាវ​នោះ​ ​ដោយ​ថ្លែង​នៅ​ក្នុង​គេហទំព័រ​ធ្វីត​ធើរដែល​ផ្សាយ​បន្ត​ផ្ទាល់​នៅ​ក្នុង​ទូរទស្សន៍ Al-Masirah ​របស់​ពួក​គេ​នោះ​៕