គណនី Twitter មួយមានឈ្មោះថា @putinRF_eng មាន Follower ប្រហែល ១ លាននាក់ ត្រូវបានផ្អាកដំណើរការ ព្រោះតែមិនមែនជារបស់លោក ប្រធានាធិបតីរុស្ស៊ី ប្លាឌីម៊ែរ ពូទីន។
ក្រុមហ៊ុន Twitter Inc បានឱ្យដឹងកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ម្សិលមិញថា៖ "យើងបានផ្អាក @putinRF_eng ចំពោះការក្លែងបន្លំ ដោយផ្អែកលើរបាយការណ៍ត្រឹមត្រូវ ដែលយើងទទួលបានពីមន្ត្រីរុស្ស៊ី"។
អ្នកនាំពាក្យ Twitter លោក Ian Plunkettបាននិយាយក្នុង email ថា ការផ្អាកគណនីនេះ ព្រោះតែមិនមែនជាលោក ពូទីន។ តាមការឱ្យដឹងគណនី @putinRF_eng ដែលបង្កើតឡើងនៅខែ វិច្ឆិកា ឆ្នាំ ២០១២ មាន Follower ប្រហែល ១លាននាក់ ហើយតែងបង្ហោះការបង្ហាញខ្លួនជាសាធារណៈផ្លូវការ របស់លោក ពូទីន៕
ប្រភព៖ Channelnewsasia
