(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃអង្គារបាន ព្រមានរុស្ស៊ីប្រឆាំងការជ្រៀតជ្រែកនៅក្នុងកន្លែងដែលត្រូវបានចោទប្រកាន់ថា មានការវាយប្រហារអាវុធគីមីនៅក្រុងអាឡិបប៉ូ ដែលគ្រប់គ្រងដោយរបបស៊ីរី។
របបរបស់ប្រធានាធិបតីស៊ីរី លោកបាសារ អាល់អាសាដ បានចោទប្រកាន់ក្រុមប្រដាប់អាវុធថាបានវាយប្រហារឧស្ម័នពុលកាលពីថ្ងៃសៅរ៍ ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់ថប់ដង្ហើម និងធ្វើឲ្យសម្ព័ន្ធមិត្តរបស់រដ្ឋាភិបាលគឺរុស្ស៊ី វាយប្រហារផ្លូវអាកាសសងសឹក «ក្រុមភេរវករ»។ ក្រុងដាម៉ាស បានស្នើសុំឱ្យអង្គការហាមប្រាមអាវុធគីមី (OPCW) ស៊ើបអង្កេតលើការវាយប្រហារគីមីដែលត្រូវបានគេចោទប្រកាន់នោះ។
មន្ទីរបញ្ចកោណ បានឱ្យដឹងថា លោក អាសាដ អាចព្យាយាមជ្រៀតជ្រែកនៅកន្លែងដែលត្រូវវាយប្រហារគីមីនោះនិងធ្វើការពិពណ៌នាមួយ ដើម្បីបង្ហាញភ័ស្តុតាងដល់ការវាយប្រហារទៅលើបន្ទាយរឹងមាំកាន់កាប់ដោយក្រុមឧទ្ទាមនៅខេត្តអ៊ីដលីប ដែលបច្ចុប្បន្នត្រូវបានការពារនៅកិច្ចព្រមព្រៀងបទឈប់បាញ់រយៈពេល ១០ សប្តាហ៍នៅប្រទេសស៊ីរីភាគខាងជើង។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោកមេបញ្ជាការ Sean Robertson បានថ្លែង ថា៖ «ពិតជាមានសារៈសំខាន់ ក្នុងការធានាថា របបស៊ីរីនោះ ពិតជាមិនបានទាញយកផលប្រយោជន៍ ដោយលេសខុសឆ្គង ដើម្បីបំផ្លាញបទឈប់បាញ់នោះទេ»៕
