យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៩ ខែវិច្ឆិកា៖ រកឃើញយានយន្ដល្មើសច្បាប់ ៧០៦គ្រឿង និងផាកពិន័យ ៤៥៨គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ ទូទាំងប្រទេសថ្ងៃទី២៩ ខែវិច្ឆិកា៖ រកឃើញយានយន្ដល្មើសច្បាប់ ៧០៦គ្រឿង និងផាកពិន័យ ៤៥៨គ្រឿង

29/11/2018
(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន ៦,៣៥៥គ្រឿង
  • រកឃើញល្មើសច្បាប់ ៧០៦គ្រឿង (ម៉ូតូ៧៩%)
  • អប់រំ ២៤៨គ្រឿង និងផាកពិន័យ ៤៥៨គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់​នៅថ្ងៃទី២៩ ខែវិច្ឆិកានេះ
  • ត្រួតពិនិត្យបានចំនួន ១,៦៧១គ្រឿង
  • អប់រំ ១៤៨គ្រឿង និងផាកពិន័យ ៣១១គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៩ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី២៩ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្ត ចំនួន ១២៩,៨១៣គ្រឿង
  • រកឃើញយានយន្តល្មើស ២៥,០៣២គ្រឿង (ម៉ូតូ៧៩%)
  • អប់រំ ៩,៩៨៣គ្រឿង និងផាកពិន័យ ១៨,០៤៩គ្រឿង៕

ប្រភព៖ Fresh News