ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំញៀន២កញ្ចប់ធំ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ និងថ្នាំញៀន២កញ្ចប់ធំ

29/11/2018
ភ្នំពេញ៖ កម្លាំងនគរបាលខណ្ឌដូនពេញ បានចុះបង្ក្រាបទីតាំងជួញដូរគ្រឿងញៀនមួយកន្លែង ឃាត់ខ្លួនបានជនសង្ស័យម្នាក់ និងដកហូតបានថ្នាំញៀនចំនួន ២កញ្ចប់ធំប្រតិបត្តិការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង ៣និង៣០នាទីរសៀល ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ម៉ៅ ចាន់ថុន អធិការរងខណ្ឌដូនពេញ បានប្រាប់ឲ្យដឹងថា ប្រតិបត្តិការខាងលើនេះ គឺកម្លាំងនគរបាលខណ្ឌដូនពេញ បានធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការកំណត់បាននូវមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់ដោយធ្វើការឃាត់ខ្លួន និងដកហូតបានថ្នាំញៀនចំនួន ២កញ្ចប់ធំ និងថង់ផ្លាស់ស្ទិចមួយចំនួន។

ជនសង្ស័យឈ្មោះ តារា ចាន់ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មុខរបររើសអេតចាយ មានទីលំនៅនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្រោយឃាត់ខ្លួនសមត្ថកិច្ចរកឃើញថ្នាំញៀន២កញ្ចប់ធំបច្ចុប្បន្នជនសង្ស័យ រួមជាមួយនឹងវត្ថុតាង ត្រូវសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕(អត្ថបទដោយ ទេព វណ្ណះ)