ដឹងមូលហេតុច្បាស់ហើយ ដែលធ្វើអោយផ្ទះសំណាក់នៅកំពង់សោមឡើងថ្លៃ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ដឹងមូលហេតុច្បាស់ហើយ ដែលធ្វើអោយផ្ទះសំណាក់នៅកំពង់សោមឡើងថ្លៃ

29/11/2018
ភ្នំពេញ៖ នៅក្នុងកម្មវិធីបញ្ចប់សិក្ខាសាលា បូកសរុបការងារប្រឡងប្រណាំង រមណីយដ្ឋានទេសចរណ៍គំរូលើកទី២ និងការប្រឡង ប្រណាំង សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍គំរូលើកទី១ ឆ្នាំ២០១៨ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានថ្លែងថា “ប៉ុន្តែយើងគិតឃើញថា អ្វីៗកំពុងតែដំណើរការទៅមុខ ទៅខាងមុខហ្នឹងគឺវាមិនថ្លៃពេកទេ ព្រោះឥឡូវហ្នឹង ដូចដែលខ្ញុំបានប្រាប់ បាត់១៤០០បន្ទប់ គឺដោយសារតែ គេយកទៅជួលឲ្យភ្ញៀវរបស់គេដាច់ដោយឡែក ។

ចឹងយើងខិតខំធ្វើសណ្ឋាគារ ឲ្យបានច្រើនថែមទៀត នៅពេលដែលមានសណ្ឋាគារច្រើន ទៅតម្លៃវាអត់សូវមានបញ្ហា ដូចនៅសៀមរាប មិនដែលចោទជាបញ្ហាទេ ដោយសារអីដោយសារ សណ្ឋាគារនៅសៀមរាបមានសណ្ឋាគារច្រើន។ ដូច្នេះនៅក្រុងកំពង់សោម មានភ្ញៀវកាន់តែច្រើន ទើបសណ្ឋាគាររត់មិនទាន់ ហើយកាលណាការផ្គត់ផ្គង់ និងតម្រូវការមិនមានការស៊ីសង្វាក់គ្នា ក៏អាចទៅដល់ការឡើងថ្លៃបានដែរ៕ (អត្ថបទដោយ ទេព វណ្ណះ)