ស៊យរហូតឌីជេ ហេរ៉ូ គ្រាន់តែងងឹតមុខដេកតាមផ្លូវ ត្រូវចោរគាស់ទ្វាររថយន្តលួចលុយជាង ១ម៉ឺនដុល្លារ និងទូរស័ព្ទ២គ្រឿង - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ស៊យរហូតឌីជេ ហេរ៉ូ គ្រាន់តែងងឹតមុខដេកតាមផ្លូវ ត្រូវចោរគាស់ទ្វាររថយន្តលួចលុយជាង ១ម៉ឺនដុល្លារ និងទូរស័ព្ទ២គ្រឿង

29/11/2018
ភ្នំពេញ៖ បុរសជាពិធីករម្នាក់ដែលពូកែលេងសំដីនៅប្រចាំទូរទស្សន៍អាស៊ីអាគ្នេយ៍គឺលោក ហេរ៉ូ ពេលបើកបររថយន្តម៉ាកព្រូសពណ៍សពាក់ស្លាកលេខ ភ្នំពេញ ​2AH-4134 តាមបណ្ដោយផ្លូវព្រះមុនីវង្សគោលបំណងទៅផ្ទះវិញ ស្រាប់ងងឹតមុខរួចក៏បើករថយន្តអែបចិញ្ចេីមផ្លូវហើយក៏សំរាកដេកលង់លក់ លុះភ្ញាក់ឡេីងទេីបដឹងថា ត្រូវជនសង្ស័យបើកទ្វាររថយន្តលួចយកកាបូបស្ពាយនៅក្នុងរថយន្តបាត់លុយជាង១ម៉ឺនដុល្លា និងទូរស័ព្ទ២គ្រឿង កាលវេលាម៉ោង១និង០០នាទីរសៀលថ្ងៃទី២៨ ខែ វិច្ឆិកា ឆ្នាំ ២០១៨នៅចំណុចវិទ្យាល័យបឹងត្របែក តាមបណ្ដោយផ្លូវព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។

ជនរងគ្រោះឈ្មោះ មុំ សាម៉េត ហៅ ឌីជេ ហេរ៉ូ ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរបុគ្គលិកពិធីករទូរទស្សន៍អាស៊ីអាគ្នេយ៍ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១២Eo តាមផ្លូវជាតិលេខ២ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឲ្យយដឹងថា មុនកើតហេតុកាលពីយប់ថ្ងៃទី២៧ ខែ វិច្ឆិកា ឆ្នាំ ២០១៨បានចូលរួមកម្មពិធីអ្នករាប់អានគ្នា ។

លុះមកវិញតាមផ្លូវព្រះមុនីវង្សក្នុងទិសដៅពីទិសដៅពីត្បូងមកជើងស្រាប់តែងងឹត និងវិលមុខ រួចក៏បេីករថយន្តអែបខាងនៅលើចិញ្ចេីមផ្លូវ រួចក៏សម្ងំដេកឲ្យធូរបន្តិច ដឹងអីដេកលង់លក់មិនដឹងពីពេលណាទេ រហូតភ្ញាក់ដឹងខ្លួនម៉ោង៦ព្រឹកដឹងខ្លួន ស្រាប់តែបាត់សម្ភារៈ ទ្រព្យសម្បត្តិដែលនៅក្នុងកាបូបស្ពាយនោះ​ មានលុយ១មុឺនដុល្លារជាង និងទូរស័ព្ទ២គ្រឿង ហើយរហូតមកដល់រសៀលនេះមកដាក់ពាក្យបណ្ដឹងនៅនគរបាលប៉ុស្តិ៍ទន្លេបាសាក់ ខណ្ឌចំការមនដើម្បីជួយស្រាវជ្រាវ តែដោយមិនបានរហ័ស ក៏ទៅប្ដឹងនៅក្រសួងមហាផ្ទៃផ្នែកព្រហ្មទណ្ឌក្រែងឆាប់ចាប់បានជនសង្ស័យលឿនជានគរបាលប៉ុស្តិ៍ ដោយទូរស័ព្ទរបស់គាត់ដែលបាត់នោះនៅតេចូលនៅឡើយទេ ៕ (អត្ថបទដោយ ទេព វណ្ណះ)