ឱកាសការងារពីស្ថាប័ន និងក្រុមហ៊ុនធំៗចំនួន៥៥ នៅក្នុងពិព័រណ៍ការងារ ខេត្តបាត់ដំបង! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ឱកាសការងារពីស្ថាប័ន និងក្រុមហ៊ុនធំៗចំនួន៥៥ នៅក្នុងពិព័រណ៍ការងារ ខេត្តបាត់ដំបង!

28/11/2018
(បាត់ដំបង)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងរៀបចំពិព័រណ៍ការងារខេត្តបាត់ដំបង នៅថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៨ ចាប់ពីម៉ោង ០៨៖០០ព្រឹក ដល់ម៉ោង ១៨៖០០ល្ងាច នៅបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង ក្រោមកិច្ចសហការជាមួយសាលាខេត្តបាត់ដំបង សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តបាត់ដំបង (ស.ស.យ.ក) និងអង្គការ Finn Church Aid ។
នេះជាលើកទី១ ហើយដែលទីភ្នាក់ងារជាតិមុខរបរ និងការងារ បានរៀបចំព្រឹត្តិការណ៍ការងារដ៏ធំជាងគេបំផុតនៅក្នុងខេត្តបាត់ដំបងក្នុងគោលបំណងដើម្បី៖


  • បង្កើតជាវេទិកាជួបជុំគ្នា នៅមួយកន្លែងដោយងាយស្រួល សម្រាប់និយោជក អ្នកផ្តល់ការអប់រំបណ្តុះបណ្តាល និងអ្នកស្វែងរកការងារធ្វើ ធ្វើការផ្លាស់ប្តូរ និងចែករំលែកព័ត៌មានទីផ្សារការងារ
  • និយោជកអាចធ្វើការផ្សព្វផ្សាយ ពីតម្រូវការជ្រើសរើសកម្លាំងពលកម្មនាពេលបច្ចុប្បន្ន និងអនាគត ដើម្បីទាក់ទាញអ្នកស្វែងរកការងារធ្វើដែលមានសមត្ថភាព
  • អ្នកស្វែងរកការងារធ្វើ អាចដាក់ពាក្យរកការងារនៅនឹងកន្លែងផ្ទាល់ ព្រមទាំងទទួលបានព័ត៌មានអំពីឱកាសការងារនាពេលអនាគត ព្រមទាំងឱកាសក្នុងការអភិវឌ្ឍជំនាញនានា
  • អ្នកផ្តល់ការអប់រំបណ្តុះបណ្តាលអាចផ្សព្វផ្សាយកម្មវិធីសិក្សា វគ្គសិក្សា និងកម្មវិធីអភិវឌ្ឍជំនាញគ្រប់ប្រភេទ
  • ផ្តល់វេទិកាសម្រាប់បង្កើតបណ្តាញទំនាក់ទំនងផ្នែកធនធានមនុស្ស


សេចក្តីដូចបានជម្រាបជូនខាងលើ សម្រាប់សិស្ស/និស្សិត និងសាធារណជនទូទៅ ជាពិសេសអ្នកកំពុងស្វែងរកការងារធ្វើកុំភ្លេចត្រៀមប្រវត្តិរូបសង្ខេប(CV) ដើម្បីដាក់ពាក្យផ្ទាល់ សម្ភាសផ្ទាល់ ដោយឥតគិតថ្លៃនៅក្នុងបរិវេណវិទ្យាស្ថានបច្ចេកវិទ្យាបាត់ដំបង តាមបណ្តោយផ្លូវជាតិលេខ៥ ភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ៖០១៧ ៤៦៧ ៤២៣ ឬគេហទំព័រ pcf.nea.gov.kh/bb ៕