គិតត្រឹមត្រីមាសទី៣ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមនុស្សស្លាប់ជិត៤០០នាក់ និងរបួសជាង១ពាន់នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គិតត្រឹមត្រីមាសទី៣ គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមនុស្សស្លាប់ជិត៤០០នាក់ និងរបួសជាង១ពាន់នាក់

28/11/2018
(ភ្នំពេញ)៖ គ្រោះថ្នាក់ចរាចរណ៍ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ បានកើតឡើងចំនួន៧៤៥លើក បណ្តាលឱ្យមនុស្សស្លាប់៣៨៣នាក់ និងរបួសចំនួន១០២៨នាក់។ បើធៀបនឹងត្រីមាសទី២ គ្រោះថ្នាក់ថយចុះ៦៩លើក ស្មើ៨% ។ នេះបើតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
យោងតាមរបាយការណ៍ ដាក់បង្ហាញក្នុងកិច្ចប្រជុំបូកសរុបការងារលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំត្រីមាសទី៣ ឆ្នាំ២០១៨ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន ក្រោមអធិបតីភាព លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រីក្រសួងសាធាណការ និងដឹកជញ្ជូនបានឲ្យដឹងថាគ្រោះថ្នាក់ចរាចរណ៍ ក្នុងត្រីមាសទី៣ ឆ្នាំ២០១៨ បានកើតឡើងចំនួន ៧៤៥លើក បណ្តាលឲ្យស្លាប់ចំនួន៣៨៣នាក់ និងរបួសចំនួន១០២៨នាក់ (របួសធ្ងន់ ចំនួ ន៦៩២នាក់ និងរបួសស្រាលចំនួន៣៣៦នាក់)។

អ្នកស្លាប់ភាគច្រើន នៅរាជធានីភ្នំពេញ ដែលមានចំនួន៤៧នាក់ ខេត្តកំពង់ធំ៣៨នាក់ ខេត្តកំពង់ស្ពឺ៣០នាក់។ ជនរងគ្រោះជាមធ្យមក្នុងមួយថ្ងៃ ស្លាប់ចំនួន៤,៣នាក់ និងរបួសចំនួន១១,៤នាក់។ មួលហេតុការបើកប រលើសល្បឿនកំណត់៤១% មិនគោរពសិទ្ធិ១៨% មិនប្រកាន់ស្តាំង១៤% វ៉ាជែង៩% ស្រវឹង៤% និងកត្តាយានយន្ត៣%។
របាយការណ៍ក៏បានឲ្យដឹងចំនួនដែលកើតឡើងនៅក្នុងត្រីមាសទី៣ បើធៀបនឹងត្រីមាសទី២ ឆ្នាំ២០១៨ គ្រោះថ្នាក់បានថយចំនួន ៦៩លើក ស្មើ៨% ស្លាប់ថយ៦៨នាក់ ស្មើ១៥% និងរបួសថយចំនួន១៣៧នាក់ ស្មើ១២% និងបើធៀបនឹង ត្រីមាសទី៣ ឆ្នាំ២០១៧ គ្រោះថ្នាក់ថយចំនួន៧៩លើកស្មើ១០% ស្លាប់ថយចំនួន៤៣នាក់ ស្មើ១០% និងរបួសថយចំនួន ១៨៨នាក់ស្មើ១៥%។

របាយការណ៍ក៏បានឲ្យដឹងថា ក្នុងរយៈពេលត្រីមាសទី៣ ឆ្នាំក្រុមការងារត្រួតពិនិត្យយានយន្តកែច្នៃខុសលក្ខណៈបច្ចេកទេសថ្នាក់ជាតិ និងថ្នាក់ខេត្តបានត្រួតពិនិត្យយានយន្តទូទាំងរាជធានី ខេត្ត បានសរុបចំនួន៥៥.៧៣៧គ្រឿង ក្នុងនោះបានកាត់ទ្រុងចំនួន១៦៦គ្រឿង បានដោះរានតក្រោយរថយនន្តចំនួន ១៨១គ្រឿង រថយន្តគ្មានផ្លាកលេខចំនួន១២៩គ្រឿង ណែនាំរថយន្តដឹកទំនិញខុសលក្ខណៈបច្ចេកទេសចំនួន៤៣៦គ្រឿង ដោះភ្លើងបំភ្លឺខុសបច្ចេកទេស ចំនួន៥គ្រឿង ខ្វះឯកសារចំនួន១៦៦៤គ្រឿង គ្មានបណ្ណបើកបរ ចំនួន៣៤៩គ្រឿង ប្រើបណ្ណបើកបរខុសប្រភេទយានយន្តចំនួន៤១៤នាក់ និងយានយន្ត ដែលត្រូវពិនិត្យឃើញថាត្រឹមត្រូវ មានចំនួន៥២.១៦៨គ្រឿង ព្រមទាំងរកឃើញមានប្រើប្រាស់ឯកសារក្លែងក្លាយចំនួន២៣នាក់ ប្រើបណ្ណបើកបរក្លែងចំនួន២៦នាក់ បកស្តុតខ្មៅរថយន្តចំនួន១៣៩គ្រឿង និងបញ្ជូនរថយន្ត ទៅស្នងការដ្ឋានចំនួន៤៣គ្រឿង។
ក្នុងរយៈពេលត្រីមាសទី៣ ឆ្នាំ២០១៨នេះ សមត្ថកិច្ចក៏បានធ្វើ ប្រតិបត្តិការពិនិត្យអនុវត្តច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកបានត្រួតពិនិត្យយានយន្តល្មើសចំនួន៣១.៩៤៣គ្រឿង ក្នុងនោះម៉ូតូ៥៩គ្រឿង។ ធ្វើការអប់រំចំនួន ១១.១៦៩គ្រឿងស្មើ៣៥% ធ្វើការពិន័យចំនួន២០.៧៧៤គ្រឿងស្មើ ៦៥%។ រយៈត្រីមាសទី៣នេះ នគរបាលចរាចរណ៍ក៏បានពិន័យប្រាក់ បានចំនួន៥៩៣.៨៤៥.០០០រៀលផងដែរ៕


ប្រភព៖ Fresh News