ជាលើកដំបូង​បំផុតដែល​កូរ៉េទាំងពីរ ឈានដល់​ការត្រួតពិនិត្យបណ្តាញ​ផ្លូវដែក​រួមគ្នា នៅតាមបណ្តាយព្រំដែន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ជាលើកដំបូង​បំផុតដែល​កូរ៉េទាំងពីរ ឈានដល់​ការត្រួតពិនិត្យបណ្តាញ​ផ្លូវដែក​រួមគ្នា នៅតាមបណ្តាយព្រំដែន!

28/11/2018
(សេអ៊ូល)៖ ជាលើកដំបូងបំផុត កូរ៉េខាងត្បូង និងកូរ៉េខាងជើង​​បានព្រមព្រៀង​គ្នា​ចាប់ផ្តើមការ​ត្រួតពិនិត្យបណ្តាញ​ផ្លូវដែក​រួមគ្នា ពី​ថ្ងៃ​ទី៣០ ខែវិច្ឆិកានេះ តទៅ ក្រោមគោលដៅពង្រឹង​​កិច្ចសហប្រតិបត្តិការ​​រវាងប្រទេស​ទាំងពីរ។ នេះ​បើ​តាម​សេចក្តី​ប្រកាស​​របស់​ក្រសួង​បង្រួប​បង្រួមជាតិ​​កូរ៉េខាងត្បូង ដកស្រង់ខ្លឹមសារ​ដោយទីភ្នាក់ងារ​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
កិច្ចចុះសង្កេតការរួមគ្នានេះ​នឹងប្រព្រឹត្ត​ទៅរយៈពេល ១៨ថ្ងៃ ចាប់ពីថ្ងៃទីសុក្រ​សប្តាហ៍នេះ ទៅលើបណ្តាញ​ផ្លូវដែក​ចំនួនពីរខ្សែ​ ដែល​រត់ឆ្លងកាត់ព្រំដែន​អន្តរកូរ៉េ តាមបណ្តោយ​តំបន់ភាគខាងកើត​ដល់ភាគខាងលិច​នៃឧបទ្វីបកូរ៉េ។ ការចុះត្រួត​​ពិនិត្យ​​លើ​ផ្លូវដែក​ដែលរត់កាត់ព្រំដែនប្រទេស​ទាំងពីរបែបនេះ នឹងក្លាយជា​ព្រឹត្តិការណ៍លើក​ទីមួយ គិត​ចាប់​តាំង​ពី​​ឧប​ទ្វីប​កូរ៉េ​ត្រូវ​បាន​​​បែក​​ខ្ញែក​ជាពីរ។
គួរជម្រាបថា៖ កិច្ចការ​ខាងលើនេះ គឺជាផែ្នកមួយនៃ​ការ​ព្រមព្រៀង​គ្នាក្នុង​កិច្ច​ប្រជុំកំពូល​រវាងមេដឹកនាំប្រទេស​ទាំងពីរ កាលពីខែមេសា​កន្លងទៅ​ក្នុងការធ្វើទំនើបកម្ម និងឈានដល់ការ​តភ្ជាប់​បណ្តាញផ្លូវដែក​​ឆ្លង​ប្រទេសទាំងពីរ​​ឡើងវិញ​ទាំងស្រុង​​ ដោយវាគឺជាគម្រោង​សំខាន់មួយ សំដៅជួយជ្រោមជ្រែង​​​កិច្ចខិតខំផ្សះផ្សា​តំបន់​ឧបទ្វីបកូរ៉េ៕