គ្រោះរញ្ជួយដី​វាយប្រហារដែនសមុទ្រ​ភាគខាងជើង​ជប៉ុន និងអាច​បង្កការប្រែប្រួល​កម្រិតទឹក​សមុទ្រ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

គ្រោះរញ្ជួយដី​វាយប្រហារដែនសមុទ្រ​ភាគខាងជើង​ជប៉ុន និងអាច​បង្កការប្រែប្រួល​កម្រិតទឹក​សមុទ្រ

28/11/2018
(តូក្យូ)៖ គ្រោះរញ្ជួយដី​កម្រិត ៥.៩រ៉ិចទ័រ​នាថ្ងៃពុធនេះបានវាយប្រហារ​ចំដែនសមុទ្រភាគខាងកើត​​នៃខេត្ត អូម៉ូរិ (Aomori) ប៉ែក​​ខាងជើងប្រទេស​ជប៉ុន។ នេះបើតាមការដកស្រង់​ការផ្សាយចេញពីទីភ្នាក់ងា​ព័ត៌មានចិន ស៊ីនហួរ នៅរសៀល​ថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
បើតាមទីភ្នាក់ងារ​ឧតុនិយមជប៉ុន JMA រញ្ជួយដីខាងលើមាន​ជម្រៅរាក់ខ្លាំង និងបានកើតឡើង​វេលាម៉ោង ​១១៖២៣​នាទី​​ព្រឹក (ម៉ោងក្នុងតំបន់)។ យ៉ាងណាមិញ ពុំមានសេចក្តីរាយការណ៍​អំពី​មនុស្សរងគ្រោះ ឬក៏ការបំផ្លិចបំផ្លាញ​ធំធេង​​ដែល​បង្កឡើង​ដោយហេតុការណ៍រញ្ជួយដី​ ក្រោមផ្ទៃសមុទ្រ​នេះ​ឡើយ។
គួរជម្រាបថា៖ សម្រាប់ក្រុមតាមដាន​​ស្ថានភាពរោងចក្រ​នុយក្លេអ៊ែរ​ជប៉ុនវិញ ក៏ពុំសង្កេតឃើញមានភាពមិនប្រក្រតី​​ណា​មួយ នៅតាមរោងចក្រ​នុយក្លេអ៊ែរនានា ដែលស្ថិតក្នុងតំបន់​រងឥទ្ធិពលរញ្ជួយដី​នោះ​​ដែរ។ ប៉ុន្តែទន្ទឹម​នឹងនេះ ទីភ្នាក់ងារ JMA បានបញ្ជាក់ថា អាចនឹងមានការប្រែប្រួល​បន្តិចបន្តួចនូវ​កម្ពស់​ទឹកសមុទ្រ នៅតាម​តំបន់ឆ្នេរ៕