ទីបំផុត! ទិន្នន័យប្រអប់ខ្មៅយន្តហោះ Lion Air ត្រូវបង្ហាញចេញ​ហើយ! យន្តហោះខូចប្រព័ន្ធ​បញ្ជាទិស និងពីឡុត​មិនអាចគ្រប់គ្រង​ស្ថានការណ៍! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត! ទិន្នន័យប្រអប់ខ្មៅយន្តហោះ Lion Air ត្រូវបង្ហាញចេញ​ហើយ! យន្តហោះខូចប្រព័ន្ធ​បញ្ជាទិស និងពីឡុត​មិនអាចគ្រប់គ្រង​ស្ថានការណ៍!

28/11/2018
(ហ្សាការតា)៖ ទិន្នន័យ​បានមកពីយន្តហោះ​ដឹកអ្នកដំណើរ ដែលធ្លាក់ចូលសមុទ្រ​ជ្វាប្រទេស​ឥណ្ឌូណេស៊ី កាលពីខែ​តុលា​កន្លងទៅបានបង្ហាញថា ​ក្រុមអាកាសយានិក​បានពិបាកក្នុងការគ្រប់គ្រង​យន្តហោះ គឺអាចថាចាប់តាំងតែពី​ពេលហោះ​ចេញ​ពី​​អាកាសយានដ្ឋានម្ល៉េះ ខណៈដែល​យន្តហោះ Boeing 737 នោះ​បាន​សំយ៉ុង​​ក្បាល​ចុះ​ក្រោម​ជា​​ច្រើន​លើក​​ច្រើន​សា ដោយសារតែប្រព័ន្ធ​សែនសឺ (Sensor ឬប្រព័ន្ធ​ប្រាប់ទិស) ដែលមានបញ្ហា។ នេះបើតាម​​ការដកស្រង់ការផ្សាយ​ចេញពី​​សារព័ត៌មាន​ Channel News Asia នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ទិន្នន័យខាង​លើនេះ គឺបានមកពី​ប្រអប់ខ្មៅ​ផ្ទុក​ព័ត៌មានហោះហើរ​​​របស់​យន្តហោះខាងលើ ដែលត្រូវបាន​ចេញផ្សាយ​ក្នុងរបាយការណ៍​បឋម ដែលរៀបរៀង​ឡើងដោយក្រុមភ្នាក់ងារ​ស៊ើបអង្កេត ករណីធ្លាក់​យន្ត​ហោះរបស់​ឥណ្ឌូណេ​ស៊ី។​ ​​យោងតាមខ្លឹមសារ​នៃរបាយការណ៍នេះ គឺ​ក្រុមអាកាសយានិក​បាន​ទាញចង្កូត​ឲ្យ​យន្តហោះងើប​ក្បាលឡើងវិញម្តង​ហើយ​ម្តងទៀតជា​ច្រើនលើក ក្នុងអំឡុង​ពេលហោះហើរ​ប្រមាណ ១១នាទី មុនពេលពួកគេ​បាត់បង់ម្ចាស់ការទាំង​ស្រុង​​​លើ​យន្តហោះ​ជើងហើរ ៦១០ របស់​អាកាសចរណ៍ក្នុងស្រុក​ឥណ្ឌូណេស៊ី Lion Air ផ្ទុកមនុស្ស​ ១៨៩នាក់ ​ដែល​​​​ទី​បំផុត​បាន​ធ្លាក់ចូលក្នុងផ្ទៃ​សមុទ្រជាមួយ​ល្បឿនជាង ៧២០គីឡូម៉ែត្រ​ក្នុង​មួយម៉ោង។
គួរបញ្ជាក់ថា៖ ទិន្នន័យរកឃើញនេះ គឺគាំទ្រចំពោះទ្រឹស្តីដែលថា ប្រព័ន្ធកុំព្យូទ័រដែលក្រុមហ៊ុន Boeing បានដំឡើង​លើ​យន្តហោះជំនាន់​ក្រោយនៃស៊េរី 737 របស់ខ្លួន ដើម្បីបង្ការ​កុំឲ្យក្បាលយន្តហោះងើយឡើងខ្ពស់ខ្លាំងពេក ដែលអាចបង្ក​ឲ្យគាំងម៉ាស៊ីននោះ បែរជាបង្ខំឲ្យយន្តហោះដាំក្បាលចុះយ៉ាងគំហុកទៅវិញ ដោយសារទទួលព័ត៌មានខុសពី​​ Sensor ដែលមានបញ្ហា។

ក្រោយករណីធ្លាក់​យន្តហោះនេះ អាកាសយានិក​​របស់ Boeing បាននាំគ្នាបង្ហាញក្តីព្រួយបារម្ភ​ជាខ្លាំងថា ពួកគេមិន​ត្រូវ​បានជូនដំណឹង​ឲ្យពេញលេញអំពីប្រព័ន្ធថ្មីនេះ​ ដែលគេហៅកាត់ថា M.C.A.S និងអំពីរបៀប​ដែលតម្រូវឲ្យពួកគេ​ឆ្លើយ​តប​បែបណា ចំពោះករណី​បន្ទាន់ស្រដៀង​គ្នា​នេះ៕