ទីបំផុត​អាជ្ញាធរ​ឥណ្ឌូណេស៊ី ផ្តល់អនុសាសន៍​ឲ្យ​អាកាសចរណ៍ Lion Air កែលម្អ​ប្រព័ន្ធ​សុវត្ថិភាព​ឡើងវិញ ក្រោយជួបករណីធ្លាក់យន្តហោះស្លាប់មនុស្ស​ ១៨៩នាក់ - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

ទីបំផុត​អាជ្ញាធរ​ឥណ្ឌូណេស៊ី ផ្តល់អនុសាសន៍​ឲ្យ​អាកាសចរណ៍ Lion Air កែលម្អ​ប្រព័ន្ធ​សុវត្ថិភាព​ឡើងវិញ ក្រោយជួបករណីធ្លាក់យន្តហោះស្លាប់មនុស្ស​ ១៨៩នាក់

28/11/2018
(ហ្សាការតា)៖ គណៈកម្មាធិការ​សុវត្ថិភាពដឹកជញ្ជូន​ឥណ្ឌូណេស៉ី (KNKT) បានផ្ដល់​អនុសាសន៍​ឱ្យក្រុមហ៊ុន​អាកាសចរណ៍ Lion Air កែលម្អប្រព័ន្ធ​សុវត្ថិភាព​ឡើងវិញ បន្ទាប់ពី​យន្ដហោះ Boeing 737 ស៊េរីថ្មីចុងក្រោយ ធ្វើប្រតិបត្តិការដោយ​ក្រុមហ៊ុនមួយនេះ​ បានធ្លាក់ចូលសមុទ្រ​កាលពីខែតុលា​កន្លងទៅ ដោយផ្ដាច់ជីវិត​មនុស្សជិះនៅលើ​នោះទាំងអស់ ១៨៩នាក់។ នេះបើតាម​​ការចេញផ្សាយដោយ​សារព័ត៌មាន Reuters នៅព្រឹកថ្ងៃពុធ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។
ការផ្ដល់អនុសាសន៍​របស់ KNKT ធ្វើឡើងនៅ​ក្នុងរបាយការណ៍មួយ​ ចេញ​ផ្សាយជា​លើកដំបូង​បំផុត​នៅថ្ងៃពុធនេះ ចាប់តាំងពី​គ្រោះថ្នាក់ធ្លាក់យន្ដហោះ​កាលពីថ្ងៃទី២៩ ខែតុលាមក។ បន្ថែមពី​លើនេះ KNKT នៅក្នុងរបាយការណ៍​ដដែល ក៏បានជម្រុញឱ្យ​ក្រុមហ៊ុន Lion Air ធានាឱ្យបាន​ថា ពីឡុតគ្រប់រូបរបស់ខ្លូនអាចធ្វើការ​សម្រេចចិត្តផ្ទាល់ខ្លួន​ ដើម្បីបន្តការហោះហើរ​ ឬក៏អត់ផងដែរ​ក្នុងករណីដែល​ពួកគេ​គិតថា មានបញ្ហាមិនស្រួល​កើតឡើង​លើយន្តហោះហើយនោះ។
គួរជម្រាបថា៖ បើតាម KNKT សកម្មភាពកែ​លម្អសុវត្ថិភាព ត្រូវបានធ្វើឡើង​ដោយក្រុមហ៊ុន Boeing, Lion Air, រដ្ឋបាល​អាកាសចរណ៍​សហព័ន្ធអាមេរិក និងអគ្គនាយកដ្ឋាន​អាកាសចរណ៍​ស៉ីវិលឥណ្ឌូណេស៉ី ដើម្បីធានាឲ្យបានថា ការដឹកនាំ​ជញ្ជូនផ្លូវអាកាសដោយ​ប្រើប្រាស់យន្តហោះ Boeing ប្រភេទ 737 ស៊េរីថ្មីនេះ​មានសុវត្ថិភាពពេញលេញ បន្ទាប់ពីកើត​​មានករណីធ្លាក់យន្តហោះ និងអាកាសចរណ៍​​មួយចំនួន​ទៀត​បាន​រាយការណ៍អំពី បានចុះចតជាបន្ទាន់​ដោយសារ​បញ្ហា​បច្ចេកទេស​ បង្កឲ្យអ្នក​ដំណើរបាត់បង់​ទំនុក​ចិត្តជារួម៕