ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានបង្ហាញក្ដីរំពឹងថាការយកពន្ធនឹងត្រូវកំណត់លើទំនិញទាំងអស់នាំចូលពីប្រទេសចិន រួមមានទាំង iPhone និង Laptop របស់ Apple ផងដែរ។
នៅពេលសួរថាពលរដ្ឋអាមេរិកអាចនឹងមានប្រតិកម្មមិនល្អលើការឡើងថ្លៃនេះឬយ៉ាងណា លោកត្រាំបានឆ្លើយតបថា៖ "វាអាស្រ័យលើអត្រាពន្ធប៉ុន្មានភាគរយ។ ខ្ញុំអាចកំណត់យកពន្ធត្រឹម ១០% ហើយពលរដ្ឋអាមេរិកនឹងអាចទទួលយកវាបានយ៉ាងងាយស្រួល”។
ដំណឹងនេះបានចេញផ្សាយមុន ៤ ថ្ងៃនៃកិច្ចប្រជុំកំពូលរវាងលោក Xi Jinping ប្រធានាធិបតីចិន និងលោកត្រាំ។ គោលបំណងសំខាន់របស់ប្រទេសចិនសម្រាប់កិច្ចប្រជុំនេះគឺចង់បញ្ចុះបញ្ចូលឲ្យសហរដ្ឋអាមេរិក កុំឲ្យអនុវត្តន៍ផែនការដំឡើងពន្ធដែលចាប់ផ្ដើមពីថ្ងៃទី ១ ខែមករាខាងមុខ ដែលចង់ដំឡើងពន្ធនាំចូលលើទំនិញតម្លៃ ២០០ ពាន់លានដុល្លាររបស់ចិន។
ប្រសិនបើមានការយកពន្ធ និងដំឡើងពន្ធនេះត្រូវបានអនុវត្តន៍ នោះនឹងធ្វើឱ្យប៉ះពាល់ដល់ក្រុមហ៊ុនបច្ចេកវិទ្យាដែលផលិតគ្រឿង Hardware ក្នុងប្រទេសចិន រួមមានក្រុមហ៊ុន Apple ផងដែរ៕
ប្រភព៖ The Verge