(ភ្នំពេញ)៖ យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំងប្រទេស សម្រាប់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យយានយន្ដចំនួន
៦,៤៣៦គ្រឿង
- រកឃើញល្មើសច្បាប់ ១,១៤៨គ្រឿង (ម៉ូតូ៨0%)
- អប់រំ ២៦៥គ្រឿង និងផាកពិន័យ ៨៨៣គ្រឿង
នេះបើតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍បានបញ្ជាក់ទៀតថា៖ ចំពោះការត្រួតពិនិត្យមួក និងកញ្ចក់នៅថ្ងៃទី២៧ ខែវិច្ឆិកានេះ
- ត្រួតពិនិត្យរួមបានចំនួន ២,៨៤៧គ្រឿង
- អប់រំ ១២៥គ្រឿង និងផាកពិន័យ ២៩៧គ្រឿង។
សម្រាប់លទ្ធផលនៃការត្រួតពិនិត្យរយៈពេល២៧ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២៧ ខែវិច្ឆិកានេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន
១២០,០៩០គ្រឿង
- រកឃើញយានយន្តល្មើស ២៣,៦៤៩គ្រឿង (ម៉ូតូ៨០%)
- អប់រំ ៦,៣៨៣គ្រឿង និងផាកពិន័យ ១៧,២៦៦គ្រឿង៕
ប្រភព៖ Fresh News