ផ្អែកតាមគណនី @IceUniverse ជាញឹកញយបង្ហោះនូវចចាមអារ៉ាមទាក់ទងស្មាតហ្វូន Samsung បានបន្តចែកចាយនូវព័ត៌មានបែកធ្លាយទាក់ទងពិន្ទុវាយតម្លៃម៉ាស៊ីន Galaxy S10+ មានកំណែម៉ាស៊ីនលេខ SM-G975F ។
តេស្តផ្ទាល់លើកម្មវិធី AnTuTu ត្រកូល Galaxy S ជំនាន់ក្រោយទទួលបាន ៣២៥ ០៧៦ ពិន្ទុ ពោលគឺឈរនៅលំដាប់ទី ១ ជាស្មាតហ្វូន Android កម្លាំងខ្លាំងបំផុតយកឈ្នះ Mate 20 Pro មាន ៣០៩ ៦២៨ ពិន្ទុ ប៉ុន្តែនៅចាញ់ iPhone XS ហក់ដល់ ៣៥៨ ០៩១ ពិន្ទុ និង iPad Pro សេរ៊ីឆ្នាំ ២០១៨ ខ្ពស់បំផុត ៥៦៦ ៣៦៣ ពិន្ទុ។
បង្ហើបបន្ថែមចេញពីការតេស្តខាងលើ អាចឲ្យយើងដឹងថាម៉ាស៊ីននោះបំពាក់នូវបន្ទះឈីប Samsung Exynos 9820 មាន RAM 6GB ដោយកម្រិតបង្ហាញលើអេក្រង់ ២ ២៨០ x ១ ០៨០ ភីកសែល អម GPU ជំនាន់ Mali-G76 និងដំណើរការលើ Android 9 Pie។ ចង់ដឹងលម្អិតជាងនេះ យើងនឹងច្បាស់ទាំងអស់គ្នាក្នុងការបង្ហាញខ្លួនផ្លូវការដែលតាមដំណឹងល្ហិចល្ហៀងអាចធ្វើឡើងនាដើមឆ្នាំ ២០១៩ ខាងមុខ៕
ប្រភព៖ PhoneArena