សម្តេចតេជោ ហ៊ុន សែន៖ កម្លាំងសង្កត់៣យ៉ាង ដែលអាចសម្លាប់ជីវិតនយោបាយរបស់សម្តេចបាន! - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

សម្តេចតេជោ ហ៊ុន សែន៖ កម្លាំងសង្កត់៣យ៉ាង ដែលអាចសម្លាប់ជីវិតនយោបាយរបស់សម្តេចបាន!

27/11/2018
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហើបអំពីគ្រោះថ្នាក់៣យ៉ាង ដែលអាចសម្លាប់នយោបាយសម្តេចបាន។

សម្តចបានថ្លែងបែបនេះ នៅក្នុងពិធីបិទសន្និបាត តំណាងទូទាំងប្រទេសលើកទី៤ របស់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលធ្វើឡើងនៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០១៨។
កម្លាំង៣ ដែលសម្តេចបានសន្និដ្ឋានថា អាចធ្វើឱ្យប៉ះពាល់ដល់ជីវិតសម្តេច និងជីវិតនយោបាយរបស់សម្តេចនេះ រួមមាន
១. ការមិនចុះសម្រុងគ្នានៅក្នុងផ្ទៃក្នុងបក្សក្រោយពេលផ្តួលរំលំខ្មែរក្រហម
២. ការដែលវៀតណាមមិនដកកងទ័ពចេញពីប្រទេសកម្ពុជា
៣. សូវៀត និងអឺរ៉ុបខាងកើត ផ្តាច់ជំនួយដល់រដ្ឋាភិបាលរដ្ឋកម្ពុជា។

ប៉ុន្តែទោះជាយ៉ាងនេះក្តី សម្តេចបានអះអាងថា រឿងទាំង៣នេះ មិនបានកើតឡើងចំពោះសម្តេចនោះទេ ដែលធ្វើឱ្យជីវិត និងនយោបាយរបស់សម្តេចបានបន្តរហូតមកដល់ពេលបច្ចុប្បន្ន៕