របាយការណ៍៖ ប្រធានាធិបតីអឺដូហ្កាន់ ចង់ឱ្យតួកគីក្លាយជាមេដឹកនាំប្រជាជាតិអ៉ីស្លាមនៅលើពិភពលោក - សមាគម វិទ្យុ​ និងទូរទស្សន៍សំលេងជនពិការភ្នែក (VOB)

Mobile Menu

Top Ads

ចន្លោះទំនេរ សម្រាប់ដាក់ពាណិជ្ជកម្ម

អត្ថបទ និងព័ត៌មានថ្មីៗ

logoblog

របាយការណ៍៖ ប្រធានាធិបតីអឺដូហ្កាន់ ចង់ឱ្យតួកគីក្លាយជាមេដឹកនាំប្រជាជាតិអ៉ីស្លាមនៅលើពិភពលោក

27/11/2018
(អង់ការ៉ា)៖ គេហទំព័រ Stockholmcf បានរាយការណ៍នៅថ្ងៃអង្គារ ទី២៧ ខែវិច្ឆិកានេះថាប្រធានាធិបតីតួកគី លោក អឺដូហ្កាន់ មានបំណងធ្វើឱ្យប្រទេសតួកគីក្លាយទៅជាមេដឹកនាំប្រជាជាតិអ៉ីស្លាមនៅលើពិភពលោក។
យោងតាម Stockholmcf គំនិតប្រមូលផ្ដុំការបង្រួបបង្រួមបណ្ដាប្រទេសអ្នកកាន់សាសនាអ៉ីស្លាម ត្រូវបានធ្វើឡើងដោយមន្ត្រី ទីប្រឹក្សាជាន់ខ្ពស់របស់លោក អឺដូហ្កាន់ ដែលបានបញ្ចុះបញ្ចូលតំណាងប្រជាជាតិអ៉ីស្លាមជាច្រើន ក្នុងអំឡុងពិធីជួបជុំនៅទីក្រុង អ៉ីស្ដង់ប៊ូលនាពេលថ្មីៗនេះ។ បន្ថែមពីលើនេះ គេហទំព័រនេះដដែលបានឱ្យដឹងទៀតថាគំនិតប្រមូលផ្ដុំអ៉ីស្លាមតែមួយ នឹងត្រូវដឹកនាំដោយប្រធានាធិបតីតួកគីលោក អឺដូហ្កាន់ នៅដើមឆ្នាំ២០២៣។

សូមបញ្ចាក់ថា៖ បើតាម Stockholmcf ទីប្រឹក្សាជាន់ខ្ពស់ជាច្រើនរបស់លោក អឺឌូហ្កាន់ មានបំណងរៀបចំសន្និសីទ ឬការជួបជុំ នៃអ្នកតំណាងមកពីប្រទេសអ្នកកាន់សាសនាអ៉ីស្លាមជារៀងរាល់ឆ្នាំ រហូតដល់ឆ្នាំ២០២៣ ជាឆ្នាំដែលតួកគីនឹងប្រារព្ធខួបលើកទី ១០០ឆ្នាំនៃការបង្កើតសាធាណរដ្ឋតួកគី។ ការជ្រើសយកកាលបរិច្ឆេកនេះទៀតសោត ទំនងជាលោកអឺដូហ្កាន់​ ចង់ប្រើវាដើម្បី បង្កើតគំនិតមួយត្រឡប់ទៅរកភាពខ្លាំងក្លានៃអាណាចក្រអូតូម៉ង់៕